វិធីកម្ចាត់ជំងឺដំបៅលើដំណាំក្រូច
ណារ៉ា
-

#វិធីកម្ចាត់ជំងឺដំបៅលើដំណាំក្រូច (Canker) មិនចាំបាច់ចំណាយប្រាក់ទិញថ្នាំគីមី ក៏អាចជួយព្យាបាលក្រូចដែលមានបញ្ហាយ៉ាងមានប្រសិទ្ធភាពដែរ! ល្អទាំងដំណាំ និងសុខភាព *ជំងឺដំបៅលើក្រូច (canker) ជាអ្វី? Canker ត្រូវបានបង្កឡើងដោយមេរោគ Xanthomonas axonopodis ។ ជំងឺនេះ បំផ្លិចបំផ្លាញដើមក្រូចឆ្មារយើងយ៉ាងងាយ។ វាបំផ្លាញស្ទើរគ្រប់ផ្នែកទាំងអស់នៃដើមក្រូចឆ្មារ តាំងពីដើម មែក ធាង និងស្លឹក។ ជំងឺនេះកើតឡើងភាគច្រើនលើដើមក្រូចឆ្មារ និងប្រភេទដើមក្រូចផ្សេងទៀត។ រោគសញ្ញារបស់ជំងឺនេះគឺមានលិចជារង្វង់ទឹកក្រូចស្លេកលឿងចាស់ ឬស្រាលង ហើយលូតលាស់ ក្លាយជាពណ៌ត្នោតខ្មៅងងឹតរដុបរដុប និងរឹង ហើយមានពណ៌លឿងនៅជុំវិញដុំនោះ។ **វិធីកម្ចាត់ជំងឺដំបៅលើដំណាំក្រូច (Canker) **ធាតុផ្សំ៖ -កំបោរ (ម្លូ) -ទឹកធម្មតា ៥លីត្រ។ វិធីធ្វើ និងប្រើប្រាស់៖ -កំបោរមួយស្លាបព្រាកាហ្វេ លាយទឹក៥លីត្រ។ -រក្សាទុកមួយយប់អោយត្រជាក់ ច្រោះ ឬត្រងដោយក្រណាត់ស្បៃ ហើយយកទៅបាញ់លើដើមក្រូចអោយសព្វលើដើម និងស្លឹក និងបាញ់លើដីជុំវិញគល់ក្រូចផង -បីថ្ងៃបាញ់ម្តង។ អត្ថបទដោយៈ អ៊ាង សុផល្លែត