WOW មួយឈុតរបស់កញ្ញា មាន សូនីតា ពិតជាស្រស់ស្អាតណាស់ ដែលឆ្នៃសំលៀកបំពាក់ចេញពីក្រមាខ្មែរ .....(មានវីសេអូ)
WOW មួយឈុតរបស់ កញ្ញាមាន សូនីតា ពិតជាស្រស់ស្អាតណាស់ ដែលឆ្នៃសំលៀកបំពាក់ចេញពីក្រមាខ្មែរ ពុកម៉ែ បងប្អូនប្រាកដជាបានស្គាល់ហើយតារាសម្ដែង និងម្ចាស់ហាងសម្លៀកបំពាក់ច្នៃពីក្រមា កញ្ញា មាន សូនីតា បានបង្ហាញនៅម៉ូតសម្លៀកបំពាក់ថ្មី ដែលច្នៃពីក្រមាខ្មែរមួយឈុត ដែលធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់។
ជាក់ស្ដែង ដោយយោងទៅបង្ហោះរបស់ កញ្ញា មាន សូនីតា បានឲ្យដឹងថា មួយឈុតដែលនាងកំពុងតែស្លៀកនេះ គឺច្នៃពីក្រមាដែលយកម៉ូតសម័យបច្ចុប្បន្នបូករួមជាមួយផ្នែកខ្លះនៃសម្លៀកបំពាក់បុរាណខ្មែរ ដើម្បីត្រៀមយ៉ាងពិសេសសម្រាប់កម្មវិធី‹‹ជឿថាខ្មែរធ្វើបាន›› នាថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ នៅសាលាតម្បាញក្រម៉ា១០០០ម៉ែត្រ។ អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ កញ្ញា មាន សូនីតា ក៏ត្រូវបានមហាជនកោតសរសើរជាខ្លាំង ដែលនាងតែងតែបង្ហាញអត្ថប្រយោជន៍ និងជាពិសេសក្នុងការជួយលើកស្ទួយវិស័យក្រម៉ាខ្មែរមួយអោយមានតម្លៃ និងអោយពិភពលោកបានទទួលដឹងស្គាល់ថាខ្មែរជាប្រទេសមួយដែលមានគំនិតឆ្នៃប្រឌិតវត្ថុទាំងអស់នេះផងដែរ។ ចង់ដឹងថាស្រស់ស្អាតប៉ុណ្ណា សូមទស្សនវីដេអូខាងក្រោមនេះ៖ ប្រភពៈ ណុត
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។