ស៊ឹម ថៃណា ហាក់ព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលដែលអ្នកមានគុណ ហាក់មិនបានធូរស្រាល ពីជំងឺទាល់តែសោះ
-

ភ្នំពេញ៖ អតីតតារាចម្រៀង ស៊ឹម ថៃណា កំពុងជួបទុក្ខសោកសៅ ពេលដែលឃើញអ្នកមានគុណហាក់មិនទាន់បានធូរស្រាលពីជំងឺ ទាល់តែសោះ។

អ្នកមានគុណតារាចម្រៀងរូបនេះ កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយសារជម្ងឺតម្រងនោម និងខូចក្រលៀន ហើយ ស៊ឹម ថៃណា ត្រូវទទួលបន្ទុកមើលថែរទាំម្ដាយ ទាំងយប់ថ្ងៃរហូតគេងនៅសំយ៉ាបមន្ទីរពេទ្យ។
អ្នកមានគុណរបស់ ថៃណា បានសម្រាកនៅមន្ទីរពេទ្យអស់រយៈពេល ៣ទៅ៤ខែមកហើយ តែអាការៈហាក់មិនបានធូរស្បើយសោះ។
នៅក្នុងនោះផងដែរ កញ្ញាបានលើកឡើងថា "តួនាទីរបស់គ្រូពេទ្យគឺ​ ត្រូវមើលថែរអ្នកជំងឺអោយដិតដល់អស់ពីដៃពីជើង​ ទោះបីអ្នកជំងឺជាអ្នកក្ររឺអ្នកមាន​ អ្នកស្រែរឺអ្នកក្រុងក៏ដោយ ព្រោះថាអាយុជីវិតរបស់អ្នកជំងឺទាំងអស់គឺនៅក្នុងកណ្តាប់ដៃគ្រូពេទ្យ​ បើធ្វែសប្រហែសតែមួយវិនាទី​ នោះ​អ្នកជំងឺនឹងអាចមានបញ្ហាធំ​ រាល់សកម្មភាពព្យាបាល​ និងមើលថែរអ្នកជំងឺវាក៏ត្រូវផ្សារភ្ជាប់មកជាមួយនឹងពាក្យសំដី​ អាកប្បកិរិយា​ សីលធម៌​ ភាពទន់ភ្លន់​ ភាពរួសរាយ​ រាក់ទាក់​ ព្រោះថាខ្មែរយើងទន់ភ្លន់ណាស់​ ??អារម្មណ៍អ្នកជំងឺគ្រប់គ្នា​ ពេលដែលពួកគាត់បានចូលដល់មន្ទីរពេទ្យគឺពួកគាត់កក់ក្តៅណាស់​ដែលបានស្ថិតក្រោមការមើលថែររបស់គ្រូពេទ្យជំនាញ ព្រោះគាត់ជឿជាក់ថាគាត់នឹងអាចជាធូរស្បើយពីជំងឺ​ ហើយឆាប់បានត្រលប់ទៅផ្ទះជួបជុំគ្រួសារវិញ?សំដីពិតរបស់ម្តាយខ្ញុំ(​បើទុកអញនៅហ្នឹង2ថ្ងៃទៀត​ អញពិតជាងាប់ហើយ)(បន្ទប់សង្គ្រោះបន្ទាន់)​ ដូច្នេះសូមសំណូមពរទៅដល់គ្រូពេទ្យគ្រប់រូបទាំងអស់ថា​ សូមមេត្តាបំពេញតួនាទីរបស់ខ្លួនអោយបានល្អបំផុត​ សូមគិតថាជីវិតគេដូចជីវិតយើង​ គេក៏ចង់រស់ដូចយើង​ គេក៏មិនចង់ឈឺដូចយើង ​អោយតំលៃជីវិតអ្នកដទៃគឺអោយតំលៃជីវិតខ្លួនឯង"។
ប្រភព: Sim Thaina