លោក ខេមរៈ សិរីមន្ត សុខៗ ប្រាប់ថាលេងចង់មានស្នេហា ព្រោះតែស្នេហាធ្វើឲ្យឈឺចាប់...(មានវីដេអូ)
កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្ត កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ក្រោយពេលដែលលោកបានច្រកក្រោមទ្រនំរស្មីហង្សមាស ខណៈពេលនេះផ្ទុះទៀតហើយជាមួយបទចម្រៀងមួយបទមានចំណងជើងថា "ខ្ញុំលែងត្រូវការស្នេហា"។
លោកបានលើកឡើងថា មនុស្សម្នាក់ៗមិនមែនសុទ្ធតែជួបស្នេហាហើយ សុទ្ធតែរីករាយនោះទេ ពេលខ្លះ យើងស្រលាញ់គេ គេមិនស្រលាញ់យើង យើងត្រូវចិត្តគេ គេតែងតែព្រងើយកន្តើយដាក់យើង បើសិនជាអ្នកស្រលាញ់គ្នាទាំងសងខាង នោះទើបស្នេហានោះមានសុភមង្គល។ លោកបានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុករបស់លោកថា "មិនមែនឲ្យតែមានស្នេហាសុទ្ធតែរីករាយទេណា ជួនកាលវាអាចធ្វើឲ្យមនុស្សម្នាក់រាង ស្បថលែងត្រូវការស្នេហា ព្រោះឈឺចាប់ខ្លាំង"។ មានវីដេអូ៖ ប្រភព៖ Rasmey Hang Meas
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។