(នេះហើយទឹកចិត្តម្តាយ)ខ្លួនឯងរងរបួសធ្ងន់ធ្ងរណាស់ទៅហើយ ប៉ុន្តែដៃនៅតែអោបក្រសោបកូនជាប់និងដៃមិនអោយកូនរងគ្រោះឡើយ!!
-

ក្រុងព្រះសីហនុៈ អាណិតស្ត្រីជាម្តាយរូបនេះ ពេលជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសខ្លួនឯងធ្ងន់ធ្ងរណាស់ទៅហើយ ប៉ុន្តែដៃនៅតែអោបក្រសោបកូនជាប់និងដៃមិនអោយកូនរងគ្រោះឡើយ!(នេះហើយទឹកចិត្តម្តាយក្នុងលោក)។

រូបភាពនេះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ក្នុងនោះភាគីខាងម៉ូតូជិះឌុបគ្នា៥នាក់ មនុស្សចាស់៣នាក់ក្មេងៗ២នាក់ នៅផ្លូវកន្ទុយនាគកាលពីម៉ោង៤កន្លះល្ងាចថ្ងៃ១៨ឧសភា២០១៨ បណ្តាលអោយភាគីខាងម៉ូតូរងរបួស៤នាក់ សល់តែក្មេងក្នុងដៃម្តាយមួយនេះទេដែលមិនមានរងរបួស។
បើតាមរបាយការណ៍របស់ប៉ូលីស ថាករណីនេះកើតឡើង ក្នុងពេលភាគីខាងម៉ូតូបែកកង់ ក៏រេចង្កូតចូលទៅចំណែកផ្លូវខាងរថយន្ត ក្នុងទិសដៅបញ្ច្រាសគ្នា និងថាភាគីខាងរថយន្តបើកបរដោយជនជាតិចិន៕
ប្រភពៈ Huy Bunleng