ស្រុកកំពង់សីលាៈ រថយន្ដ២គ្រឿងប្រលះគ្នារងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលអោយមានអ្នករងរបួសឡើយ
-

ស្រុកកំពង់សីលាៈ សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង ១៥.៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រ១២៨-១២៩ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងរថយន្ដពីរគ្រឿង មានទិសដៅស្របទិសគ្នា(ទៅភ្នំពេញ)រវាងរយន្ដដឹកប្រេងរបស់ក្រុមហ៊ុន Lim Long ពាក់ស្លាកលេខភ្នំពេញ3D 8952 បើកបរដោយ ឈ្មោះ រ៉េត ឧត្តម អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង និងរថយន្ដ samyong ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 0472 បើកបរដោយឈ្មោះ ផេង មករា មានទីលំនៅ ភូមិត្រពាំងគងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្នុងករណីនេះពុំបណ្ដាលអោយនរណាម្នាក់រងរបួសឡើយ ។

ក្រោយកើតហេតុកម្លាំង អាវុធហត្ថ ស្រុកកំពង់សីលា សហការជាមួយកម្លាំងនគរបាលស្រុក អន្តរាគមន៍សម្រួលចរាចរនៅកន្លែងកើតហេតុ៕
ប្រភពៈ Huy Bunleng