ជិតគ្រប់ខែទៅហើយ គង់ ចាន់ស្រីមុំ និងស្វាមី កាន់តែផ្អែមល្ហែមលើសដើម
-

តារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីរបស់នាងលោក គឹម សីហា គឺជាប្តីប្រពន្ធគំរូមួយគូរ ដែលមហាជនជាច្រើនស្ងើចសរសើរ ព្រោះថាអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗនៅលើបណ្តាញសង្គម។ តួយ៉ាងកំពុងពរពោះជិតគ្រប់ខែទៅហើយក៏ តារាស្រីរូបនេះនិងស្វាមីនៅតែមិនភ្លេចបង្ហាញភាពស្និទ្ធស្នាលជាមួយប្ដីសំណព្វចិត្ត ក្នុងស្ទីលឱបថើបយ៉ាងផ្អែមល្ហែម ឃើញគួរឲ្យច្រណែនតែម្ដង។ ជាក់ស្ដែងកាលពីថ្ងៃទី១ មិថុនា ម្សិលមិញនេះតារាស្រីរូបនេះបានបង្ហោះនូវរូបភាពឱបថើបយ៉ាងផ្អែមល្ហែមរួមទាំងសាដ៏ខ្លីផងដែរថា«រីករាយទិវាកុមាអន្តរជាតិ “១ មិថុនា”ប៉ាប៉ា និង ម៉ាក់ អូន ម៉ូម៉ូ ធ្វើខ្លួនប៉ុណ្ណឹងក្មេងនៅ ហិហិតោះទៅដើរលេងនៅ Momo by sreymom.»។

ប្រភព៖ dara-news