តារាកំប្លែងជើងចាស់ យាយយ៉យ ត្រូវចោរឆក់កាបូបលុយ អស់ប្រាក់ជិត៣ពាន់ដុល្លារ
ណារ៉ា
-

តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយ ព្រមទាំងជាតារាអាយ៉ៃសំបូរវោហារ អ្នកស្រី នួន សារី ហៅយាយ យ៉យ ត្រូវចោរចិតខ្មៅឆក់កាបូបបណ្ដាលអោយខាតបង់គិតជាទឹកប្រាក់ចំនួនខ្ទង់៣ពាន់ដុល្លា ។

បើតាមការអោយដឹងពីនាយ ព្រែក ជាដែលកូនបង្កើតរបស់យាយ យ៉យ កាលពីព្រឹកមិញនេះ បានបង្ហោះសារ នៅលើ បណ្ដាញសង្គម ហ្វេសប៊ុក ក្នុងគណនីផ្ទាល់ខ្លួនថា ៖
«តេមកកូនយំទាំងព្រឹក ម៉ែអើយម៉ែជិះដល់ទៅPassAppហើយនៅចោរលូកដៃឆក់កាបូបបានទៀត ទូរស័ព្ទដៃ ចិញ្ចៀនពេជ្រមួយវង់ លុយជិត១០០០$ដុល្លារ សរុបទៅ ជិត៣០០០$ ទាំងព្រឹកហើយប៊ិះធ្លាក់ពីលើPassApp ទៀតប្រទាញប្រទង់ ជាមួយចោរស្ដាយកម្លាំងញើសឈាមគាត់ ឥទ្បូវអង្គុយភ័យចង់ក្លាយជាឈឺហើយ ឱចោរអើយៗចោរ ឆក់មិនដឹងថាចាស់ក្មេងសោះ»៕