លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា បានយកថវិកាចំនួន ១,០០០,០០០៛ ទៅឧបត្ថម្ភដល់គ្រួសារ...
-

ខេត្តព្រះសីហនុៈ រសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ បានចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកថវិកា ចំនួន ១,០០០,០០០៛ ទៅឧបត្ថម្ភជូនដល់ក្មេងប្រុស ឈ្មោះ ងួន គង់ អាយុ៦ឆ្នាំ ដែលរងគ្រោះរលាកភ្លើង ស្ថិតក្នុងជីវភាពលំបាក ម្តាយជាកម្មការីនីរោងចក្រ និងជូនលោកយាយមួយរូបទៀតឈ្មោះ មន ហូវ អាយុ៦៩ឆ្នាំ មានជំងឺស្លាប់មួយចំហៀងខ្លួន បច្ចុប្បន្នកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៕

ប្រភពៈ ណុត