(តាមពិតរឿងចឹងសោះ) បង្ក្រាបគ្រឿងញៀន ប៉ះចំគ្រួសារអ្នក លក់ជ្រូកខ្វៃ នៅវាលរេញ មានគេថតបង្ហោះ ធ្វេីឲ្យមហាជនមានការយល់ច្រឡំ ....(មានវីដេអូ)
ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១៣:២០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះនគរបាល ស្រុកព្រៃនប់ បានបង្ក្រាបបទល្មើសគ្រឿងញៀន មួយករណីនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័ម្នាក់ ឈ្មោះ គា សេង ភេទប្រុស អាយុ ២១ឆ្នាំជាកូនអ្នកលក់ជ្រូកខ្វៃនៅវាលរេញ ចាប់បានថ្នាំញៀនចំនួន ២កញ្ចប់ ម៉ូតូ១គ្រឿងនិង លុយចំនួន៤៩.០០០៛ ។ ប៉ុន្តែរឿងនេះត្រូវបានគេថត ឃ្លិបវីដេអូ បង្ហោះព្រោងព្រាតធ្វេីឲ្យមហាជនមានការយល់ច្រឡំ ទៅលេីសមត្ថកិច្ច ដែលខិតខំប្រឹងប្រែងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជាអ្នកអនុវត្តច្បាប់ទៅវិញ។







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។