លោក សាន ផានិត បង្ហោះសារមួយឃ្លាថា "អាត្មាបងតំណមចង្ហាន់ពោតស្ងោហើយ"
ភ្នំពេញ៖ តារាចម្រៀង សាន ផានិត ចាប់ផ្តើមចេញសារឌឺដងជាបន្តបន្ទាប់លើអតីតព្រះចៅអធិកាវត្តភ្នំបាក់លើ ស្រិល វណ្ណា រឿងញ៉ាំពោតមិនប្រយ័ត្ននាំឲ្យអូនស្រីថតបង្ហោះល្បីពេញសកលលោក តែយ៉ាងណានៅរសៀលនេះ អន្ទិត ស្រិល វណ្ណា នៅតែអះអាងថា «ខ្ញុំមិនបានរំលោភកញ្ញា នីតា នោះទេ តែបើញ៉ាំពោតជាការពិត»។ ក្រោយការបំភ្លឺហេតុការណ៍នេះហាក់ស្ងប់ស្ងាត់ម្ល៉ោះហើយលោក សាន ផានិត បានលើកឡើងក្នុងសារថ្មីសន្លាងថា "បងហា! រឿងពោតលែងជាអាវុធប្រល័យលោកហេីយ វាសំណាងលោកវិញហេីយ បងឯងសឹកភ្លាម! ហេីយធ្វេីអោយបានដូចគេមេី! បេីមិនចឹងអូនបង្ហោះវីដេអូយើងដែរតឡូវហ្នឹង"។ លោកសាន ផានិត ក៏បានលើកឡើងថាទៀតថា "ចាប់ពីថ្ងៃនេះទៅអាត្មាបងតំណមចង្ហាន់ពោតស្ងោហើយ ញ៉ូមអូនតិចច្រឡំទិញម៉ោ ហើយផ្អាកមកវត្តសិនទៅ ចាំអារឿងពោតហ្នឹងវាលែងល្បីចាំមកទៀត ។"។
ប្រភព៖ dara-news
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។