ឃ្លានពោតទេ...វិធីធ្វើពោតអាំងទឹកខ្ទិះពិសេសធានាថាឆ្ងាញ់ !
ណារ៉ា
-
– ពោត ៨-១០ផ្លែ – ខ្ទិះដូង ១ចានគោម – ស្លឹកខ្ទឹម ២ដើមហាន់ល្អិតៗ – ស្ករត្នោត ២០០ក្រាម – អំបិល កន្លះស្លាបព្រាកាហ្វេ  
វិធីធ្វើ៖ ១. យកខ្ទិះដូង ដាក់រម្ងាស់ប្រហែល ១០នាទី រួចដាក់ស្ករត្នោត និងអំបិលចូល ទុកចោលប្រហែល ១៥នាទីទៀត ចាំបិទភ្លើងទុកឲ្យត្រជាក់បន្តិច ហើយដាក់ស្លឹកខ្ទឹមចូល  
២. យកពោតមកបក ដាក់អាំងឲ្យឆ្អិនបានសព្វល្អ (ដាក់ភ្លើងក្តៅល្មម) រួចយកមកលាបទឹកខ្ទិះដូង  
៣. លាបរួចយកទៅដាក់អាំងបន្តិចៗទៀត បន្ទាប់ពីអាំងបន្តិចហើយ យកវាមកលាបខ្ទិះដូងម្តងទៀតជាការស្រេច។  
សម្រួលអត្ថបទដោយ៖ កូនពៅ