ត្រឹមរយៈពេលជួបមុខគ្នាបាន ១០វិនាទី គេអាចមើលដឹងថា អ្នកមានភាពទាក់ទាញត្រង់ ២ចំណុច៖ បបូរមាត់ពេញសិចស៊ី ហើយផ្តល់ស្នាមញញឹមស្រស់ស្អាត។ បញ្ហាធ្មេញលឿង មានកំណកកំបោរជាប់ចន្លោះធ្មេញ ធ្វើឱ្យអ្នកបាត់បង់ភាពទាក់ទាញ។ នេះជាហេតុដែលអ្នកត្រូវប្រើមេម្សៅធ្វើនំ ដើម្បីធ្វើឱ្យធ្មេញសស្អាត។ មេម្សៅធ្វើនំ ជាសារធាតុដុសខាត់ពីធម្មជាតិ ជួយឱ្យធ្មេញសចែងចាំង។ មិនតែប៉ុណ្ណោះ វត្តមាននៃសារធាតុប្រឆាំងបាក់តេរី អាចជួយសម្អាតកំណកកំបោរ និងសម្លាប់បាក់តេរី។ មេម្សៅធ្វើនំ យកមេម្សៅធ្វើនំ ១ស្លាបព្រាកាហ្វេដាក់លើបាតដៃ ជ្រលក់ច្រាស់ក្នុងទឹកឱ្យសើម រួចផ្តិតនឹងមេម្សៅធ្វើនំ។ ដុសធ្មេញអ្នកជាចលនារង្វង់រយៈពេល ៥នាទី។ មេម្សៅធ្វើនំ + ទឹកក្រូចឆ្មា លាយមេម្សៅធ្វើនំ ១ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មា ២-៣ដំណក់។ ប្រើម្រាមដៃម៉ាស្សាវាថ្នមៗលើធ្មេញរបស់អ្នក។ រង់ចាំរយៈពេល ២នាទី សឹមលាងសម្អាតចេញ។ មេម្សៅធ្វើនំ + ថ្នាំដុសធ្មេញ លាយមេម្សៅធ្វើនំជាមួយនឹងថ្នាំដុសធ្មេញ រួចដុស និងលាងសម្អាតធ្មេញដូចតាមធម្មតា។ មេម្សៅធ្វើនំ + សំបកក្រូច ដាក់សំបកក្រូចហាលថ្ងៃឱ្យស្ងួតរយៈពេល ២ថ្ងៃ។ កិនវាឱ្យម៉ត់។ លាយម្សៅសំបកក្រូចជាមួយមេម្សៅធ្វើនំ ១ស្លាបព្រាកាហ្វេដូចគ្នា រួចប្រើម្រាមដៃដុសវាលើធ្មេញរបស់អ្នក។ រង់ចាំរយៈពេល ១នាទី បន្ទាប់មកប្រើម្រាមដៃដុសសម្អាតវាចេញ។ អំបិល + មេម្សៅធ្វើនំ លាយអំបិល ១ស្លាបព្រាកាហ្វេជាមួយមេម្សៅធ្វើនំ ២ស្លាបព្រាកាហ្វេ។ ប្រើវាដុសធ្មេញអ្នករយៈពេល ២នាទី។ វានឹងធ្វើឱ្យធ្មេញអ្នកសស្អាតមិនលើសពី ១សប្តាហ៍។ សំបកចេក + មេម្សៅធ្វើនំ កោសសាច់សំបកចេកលាយជាមួយមេម្សៅធ្វើនំ។ ដុសវាលើធ្មេញអ្នករយៈពេល ១នាទី រួចខ្ពុរមាត់ចេញ។ ជីនាងវង + មេម្សៅធ្វើនំ កិនស្លឹកជីឱ្យម៉ត់ រួចលាយជាមួយនឹងមេម្សៅធ្វើនំ ១ស្លាបព្រាកាហ្វេ។ ប្រើម្រាមដៃដុសវាថ្នមៗលើធ្មេញរបស់អ្នករយៈពេល ២នាទី ចាំខ្ពុរមាត់ចេញ។ ប្រេងជីអង្កាម + មេម្សៅធ្វើនំ លាយមេម្សៅធ្វើនំ ១ស្លាបព្រាកាហ្វេជាមួយប្រេងជីអង្កាម ១០ដំណក់។ ដុសវាលើធ្មេញអ្នក និងរង់ចាំរយៈពេល ២នាទី។ ប្រេងដូង + មេម្សៅធ្វើនំ ដាក់មេម្សៅធ្វើនំ ១ស្លាបព្រាបាយក្នុងទឹកត្រជាក់ ១ពែង រួចបន្ថែមប្រេងដូង ១០ដំណក់ចូល។ ប្រើវាខ្ពុរមាត់រយៈពេល ២នាទី សឹមខ្ចាក់វាចេញ។ ខ្ពុរមាត់អ្នកនឹងទឹកធម្មតា។ ផ្លែស្ត្របឺរី + មេម្សៅធ្វើនំ កិនផ្លែស្ត្របឺរីឱ្យម៉ត់ រួចលាយជាមួយមេម្សៅធ្វើនំ ១ស្លាបព្រាកាហ្វេ។ ប្រើច្រាសដុសធ្មេញអ្នកជាចលនារង្វង់រយៈពេល ១នាទី។ ទឹកខ្មេះ + ទឹកក្រូចឆ្មា + មេម្សៅធ្វើនំ លាយមេម្សៅធ្វើនំជាមួយទឹកក្រូចឆ្មា ទឹកខ្មេះ ១ស្លាបព្រាកាហ្វេដូចៗគ្នា។ ប្រើម្រាមដៃដុសវារយៈពេល ១-២នាទី។ រួចខ្ពុរមាត់នឹងទឹកត្រជាក់។ បញ្ឈប់ទម្លាប់របស់អ្នក មេម្សៅធ្វើនំមិនអាចជួយដល់អ្នកបានឡើយ បើអ្នកនៅតែមិនព្រមបញ្ឈប់ទម្លាប់ការជក់បារី ភេសជ្ជៈកូឡា គួរទទួលទានការ៉ុត និងទឹកឱ្យបានច្រើន៕
ប្រភព៖ mungkulkar