អតីត ឧកញ៉ាហូ ចំរើន ក្រោយពីរត្រូវបាន ឃុំខ្លួនដាក់ពន្ធនាគារ រួចហើយ ពេលនេះអ្នកវិនិយោគ ជនជាតិចិន ចំនួន២នាក់ និងជនជាតិ កូរ៉េ១នាក់ បានដាក់ពាក្យបណ្តឹង ប្ដឹងអតីត ឧកញ៉ាហូ ចំរើន ពីបទស៊ីដាច់លុយ ជាង២០០ លានដុល្លារ អាមេរិក
ភ្នំពេញ៖ អតីត ឧកញ៉ាហូ ចំរើន ក្រោយពីរត្រូវបាន ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ សម្រេច ឃុំខ្លួនដាក់ពន្ធនាគារ ពីបទ គំរាមកំហែងថានឹងសម្លាប់ និង បទល្មើសប្រើប្រាស់អាវុធខុសច្បាប់ រួចមក ស្រាបតែ អតីត ឧកញ៉ាហូ ចំរើន រូបនេះត្រូវបាន អ្នកវិនិយោគជនជាតិចិន ចំនួន២នាក់ និង ជនជាតិ កូរ៉េ១នាក់ បានដាក់ពាក្យបណ្តឹងដាច់ដោយឡែកៗពីគ្នា ទៅ តុលាការ ដែលមានកម្មវត្ថុប្តឹងអតីត ឧកញ៉ា ហូ ចំរើន ពីបទស៊ីដាច់លុយ ជាង២០០ លានដុល្លារ អាមេរិក ។ ស៊ីដាច់លុយនេះគឺ តាមរូបភាពអភិវឌ្ឍន៍មន្ទីរពេទ្យទំនើប នៅ ទីក្រុងតាខ្មៅ និងគម្រោងអភិវឌ្ឍន៍ មួយចំនួនទៀត ។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។