កក្រើកទៀតហើយ! នាយ ពែកមី ខឹងសម្បា ជាមួយបុរសម្នាក់ ដែលហ៊ានលើកដៃវាយដំយ៉ាងសាហាវ ទៅលើក្មេងប្រុសដែលគ្រាន់តែ...(មានវីដេអូ)
កាលពីថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល ហើយនឹងផ្ទុះកំហឹង ក្រោយពេលទស្សនាវីដេអូមួយ ដោយក្នុងនោះមានបុរសម្នាក់បានប្រើហិង្សា វាយដំទាត់ធាក់ ទៅលើក្មេងប្រុសម្នាក់យ៉ាងយោរឃៅ រហូតមានការរិះគន់ខ្លាំងៗពីមហាជនគ្រប់មជ្ឍដ្ឋាន។ ដោយថ្ងៃនេះ តារាកំប្លែងនាយ ពែកមី លោកឈឺចាប់ជាខ្លាំងដោយបានឃើញវីឌីអូននោះ គាត់ក៏បានចេញមុខឈឺឆ្អាល និងរិះគន់យ៉ាងចាស់ដៃ លើទង្វើអសីលធម៌នេះផងដែរ។
បង្ហោះភ្ជាប់រូបភាពនិងវីឌីអូនៃប្រព្រឹត្តអំពើហិង្សានោះ ក្នុងគណនីហ្វេសប៊ុកតារាកំប្លែងនាយ ពែកមី ហើយបានលើកឡើងថា៖ពិតជាតិរច្ឆានណាស់ កំហឹងបានអីមកវិញ? តើចិត្តមនុស្សដែលមានមេត្តាធម៍បានទៅណាអស់ហើយ? ហេតុអ្វីប្រើហឹង្សាដល់ក្មេងយ៉ាងនេះ? តើធ្វើនេះចង់បានអ្វី? ទោះជាកូនចុងកូនដើមក៏ដោយក៏មិនត្រូវបង្ហាញអំពើរលាមកថោកទាបបែបនេះដែរ កុំអោយអាប់យស ធ្លាក់ខ្លួនជាប់ទោសដោយសារហឹង្សា ! សូមកុំយកភ្លើងកំហឹងដុតរោលសេចក្តីខ្លួនឯងធ្វើអី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។