សពអ្នកម្នាង អ៊ុក ផល្លា បានដឹកយកចេញមន្ទីរ រ៉ូយ៉ាល់ ភ្នំពេញ ទៅតម្កល់នៅវត្តបទុមវត្តី
សពអ្នកម្នាង អ៊ុក ផល្លា បានដឹកយកចេញមន្ទីរ រ៉ូយ៉ាល់ ភ្នំពេញ ទៅតម្កល់នៅវត្តបទុមវត្តី នៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីធ្វើពិធីបុណ្យតាមប្រពៃណី។ ចំណែកសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជូនទៅព្យាលបាលនៅថៃ កាលពីម៉ោង ១រំលង អាធ្រាត្រ ឈាន ចូលថ្ងៃទី១៨ ខែមុថុនា។ មន្ត្រីបានឲ្យដឹងថា សម្តេចក្រុមព្រះ របួសបាក់ឆ្អឹងដងកាំបិត ស្រាំឆ្អឹងជំនី និងបាក់ជើងខាងឆ្វេង។ សូមវិញ្ញាណក្ខ័ន្ធអ្នកម្នាងបានបដិសន្ធិក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
មានវីដេអូ៖ ដោយ៖ និស្ស័យ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។