ភ្នំពេញ ៖ ចម្រៀងមរតកដើមលោក ជុំ ជឿន បានជួបហេតុការណ៍ចោរឆក់ការបូបនៅមុខសាលាឋបមសិក្សាទួលគោក។ តារាចម្រៀងមរតកដើមរូបនេះ ក្រោយពេលចោរឆក់កាបូបក៏បានដួលបែកក្បាលហូរឈាម តែលោកអាចក្រោកឈរបាន ហើយត្រូវគេគ្រាកាន់ដៃឡើងឡានពេទ្យ ដឹកយកទៅមន្ទីរពេទ្យ ហើយក៏បាត់មាត់បាត់កតែម្តង។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានប្រាប់ថា តារាចម្រៀងវ័យក្មេងរូបនេះ ត្រូវបានជនសង្ស័យមួយក្រុមជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប បណ្តាលឲ្យលោកដួលបែកក្បាលហូរឈាមពេញខ្លួន ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។ ក្រោយពីទទួលបានដំណឹងភ្លាម សិល្បករ សិល្បការិនីជាច្រើន បានសំដែងការអាណិតអាសូរ និងជូនពរឲ្យលោកឆាប់ជាសះស្បើយផងដែរ។
ប្រភព៖