សូមកុំដាច់ចិត្តអូសរំលងអីបងប្អូន...អ្នកមីងម្នាក់ក្លាយជាជនពិការភ្នែក ដោយសារតែទឹកអាស៊ីត និងត្រូវចិញ្ចឹមកូនពីនាក់ ប្រើជំនាញដែលគាត់មាន ចាក់កន្សែង និងកាបូបលក់ ផ្ទាល់ដៃ បើទោះបីជាគាត់ត្រូវពិការភ្នែកក៏ដោយ...
-

កាលពីពេលថ្មីៗនេះ មានអ្នកមីងម្នាក់ ឈ្មោះអូន បានក្លាយជាមនុស្សពិការភ្នែក ក្រោយពីរងគ្រោះដោយសារតែទឹកអាស៊ីត និងត្រូវចិញ្ចឹមកូន២នាក់ទៀត។ អ្នកមីងថ្វីត្បិតតែពិការភ្នែកក្តីតែអ្នកមីងបានប្រើសមត្ថភាពដែលខ្លួនមាន និងជាចំណង់ចំណូលចិត្តរបស់គាត់ ដោយអ្នកមីងកំសត់តែងតែចាក់កន្សែងលក់ និងកាបូប ដោយផ្ទាល់ដៃ។ យ៉ាងណាមិញក៏មានប្អូនៗ បានជួយឡាយកាបូប និងកន្សែងរបស់គាត់ដាក់លក់ ហើយគាត់មិនមានទីផ្សារ និងកន្លែងលក់ច្បាស់លាស់ឡើយ។ បើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក serey vithyea បានឲ្យដឹងថា ៖”ខ្ញុំបានយកថវិកាដែលខ្ញុំលក់អាវថ្ងៃមុនជូនគាត់ទាំងអស់ហេីយ។ ក៏សុំសប្បុរសជនមេត្តាជួយដល់អ្នកមីងផងដែលគាត់រងគ្រោះដោយទឹកអាស៊ីត គាត់ចាក់កន្សែង និងកាបូប (ប្រើរយៈពេល២ថ្ងៃ ទេីបបានមួយ) ប្រសិនបើសប្បុរសជនមានចំណាប់អារម្មណ៍ក្នុងការជួយទិញកាបូប ឬកន្សែង ចាក់ដោយដៃផ្ទាល់ សូមទំនាក់ទំនងមកកាន់លេខ 015487797″៕

ប្រភព៖ Serey Vithyea