កុំភ្លេចស៊ែរចែកគ្នាដឹង...រកបានហើយឱសថធម្មជាតិព្យាបាលជំងឺខ្សោយបេះដូង និងលើសឈាម !
ណារ៉ា
-
ជំងឺខ្សោយបេះដូងជាការធ្លាក់ចុះ ឬខ្សោយនូវមុខងារបេះដូង ក្នុងការនាំឈាមទៅចិញ្ចឹមសរីរាង្គនៃខ្លួនយើង។ តាមរបាយការណ៌ថ្មីៗបានបង្ហាញថា ចំនួនអ្នកជំងឺខ្សោយបេះដូងនៅលើពិភពលោកមានប្រមាណ ៦២លាននាក់ ។ – ជាមូលហេតុទី ១ នៃការចូលសម្រាកពេទ្យចំពោះអ្នកជំងឺដែលមានអាយុលើសពី ៦៥ឆ្នាំ ។ – អត្រាមរណភាពរបស់ជំងឺនេះខ្ពស់ (២៨% ស្លាប់ក្នុងកំឡុងពេល ១ឆ្នាំ និង៥០% ក្នុងកំឡុងពេល ៥ឆ្នាំ ក្រោយធ្វើ រោគវិនិច្ឆ័យ)
2) រោគសញ្ញា៖ ជំងឺខ្សោយបេះដូងអាចស្តែងចេញជារោគសញ្ញាៈ – អស់កំលាំង ល្ហិតល្ហៃ – ពិបាកដង្ហើម ហត់ដង្ហក់
– ក្អកញឹកញាប់ ជួនមានស្លេសពណ៌ស ឬក្រហមលាយឈាម – ហើមជើង ឡើងទំងន់លឿន – ញរ័ទ្រូង – ពិបាកគេង (ជួនកាលអ្នកជំងឺប្រើខ្នើយ ២-៣ជាន់ ដើម្បីគេងបាន)។
3) មូលហេតុ៖ កត្តា ឬមូលហេតុដែលបង្ក មានដូចជាៈ – លើសឈាម (HTN) – ជំងឺស្ទះសរសៃឈាមបេះដូង (Coronary artery disease)
– ជំងឺខូចប្រឺសបេះដូង (Valvular heart disease) – ជំងឺបេះដូងពីកំណើត (Congenital heart disease) – ជំងឺសាច់ដុំបេះដូង (Cardiomyopathy)
– ជំងឺវិបត្តិចង្វាក់បេះដូង… 4) ផលវិបាក៖ ផលវិបាកផ្សេងៗនៃជំងឺនេះមានៈ – ហើមសួតស្រួចស្រាវ (Acute pulmonary edema)
– វិបត្តិចង្វាក់បេះដូង – គាំងបេះដូង (cardiac arrest) រហូតដល់អាចបាត់បង់ជីវិត។
5) របបចំណីអាហារ និងរបៀបរបបនៃការរស់នៅៈ ជាកត្តាសំខាន់ក្នុងការ ការពារនិងព្យាបាលជំងឺខ្សោយបេះដូង។ – កុំបរិភោគអាហារសម្បូរជាតិប្រៃ – ឈប់ជក់បារី
– រក្សាទំងន់ឲ្យសមស្រប (កុំឲ្យធាត់ជ្រុល) – កាត់បន្ថយ ឬបញ្ឈប់ការពិសារគ្រឿងស្រវឹង
– បរិភោគបន្លែ ផ្លែឈើ ឲ្យបានច្រើន
– ហាត់ប្រាណឲ្យបានទៀងទាត់ – កាត់បន្ថយភាពតានតឹងអារម្មណ៍ (Stress)
– គ្រប់គ្រងសម្ពាធឈាមឲ្យបានត្រឹមត្រូវ ប្រសិនបើលោកអ្នកមានជំងឺលើសឈាម – តាមដានឲ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យឯកទេស។
រូបមន្តធម្មជាតិសម្រាប់ខ្សោយបេះដូង រុក្ខជាតិឱសថ៖ ម្អម និងទឹកដូង
វិធីធ្វើ និងប្រើ៖ -បុកម្អមឲ្យម៉ត់ លាយទឹកដូង -ច្រោះឲ្យស្អាត -ញ៉ាំ ១ថ្ងៃ១កែវ ពេលព្រឹក
 
*តមត្រប់ និងទំពាំង ហាមក្លាសេទុក ធ្វើភ្លាមញាំភ្លាម តែ១កែវទេ ឬអស់ទឹកដូង១ ប្រើម្អម៩ដើមយកម្អមធំៗវែងៗ បើខ្លីតូច ១៧ដើម។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត