រថយន្តដឹកកម្មករ បើកវ៉ារថយន្តមួយគ្រឿងទៀតមិនផុត ក្រឡាប់ផ្ងារជើង បណ្តាលឲ្យកម្មករ កម្មការិនី រងរបួសជាច្រើនអ្នក...
កំពង់ស្ពឺ៖ កម្មកររោងចក្រ៣៥នាក់ បានរងរបួសធ្ងន់-ស្រាល ករណីរថយន្តដឹកកម្មករបានបើកជែង ជាមួយរថយន្តមួយគ្រឿង ទៀតបណ្តាលឲ្យក្រឡាប់ចាក់ កម្មករចោលពេញផ្លូវ កាលពីថ្ងៃទី១៨ ខែ ឆ្នាំ២០១៨ ស្ថិតនៅភូមិពោធិថ្មី ឃុំដំណាក់រាំង ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ ។ បើតាមសម្តីរបស់សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តបង្កម៉ាក ម៉ាសស្ដាកូរ៉េពណ័ផ្ទៃមេឃស្លាកលេខ គ7187-ភព2 បើកបរដោយ ឈ្មោះដួង គឹមតុង ភេទប្រុស អាយុ33ឆ្នាំ នៅភូមិពោធិថ្មី ឃុំដំណាក់រាំង ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ បានដឹកកម្មករជាច្រើននាក់ ខណៈកំពុងបើកបរ បានជែងរថយន្ត១គ្រឿងទៀត បណ្ដាលអោយក្រឡាប់ កម្មករចំនួន៣៥នាក់ រងរបួសស្រី៣០នាក់ស្រាល និង៥នាក់ទៀតរបួសធ្ងន់ ត្រួវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យថ្នល់ទទឹងភ្លាមៗ ៕
ដោយ៖ និស្ស
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។