«ស្រះដំរី» អតីតរាជធានីបុរាណខ្មែរ មុនសម័យអង្គរ លាក់ខ្លួននៅឆ្ងាយកណ្តាលព្រៃជ្រៅលើខ្នងភ្នំគូលែន អាយុជាង១២០០ឆ្នាំ
ណារ៉ា
-

«ស្រះដំរី» អតីតរាជធានីបុរាណខ្មែរ មុនសម័យអង្គរ លាក់ខ្លួននៅឆ្ងាយកណ្តាលព្រៃជ្រៅលើខ្នងភ្នំគូលែន អាយុជាង១២០០ឆ្នាំ ស្រះដំរី ស្ថិតនៅកណ្ដាលទ្រូងព្រៃជ្រៅលើខ្នងភ្នំគូលែនដែលជាអតីតរាជធានីបុរាណ ហើយអាចមានឈ្មោះដើមថា «ឥន្ទ្រតបតិសីហ» ដែលចាប់បដិសន្ធិឡើងនៅ ស.វទី៩ (ក្នុងឆ្នាំ៨០២ គ.ស) ក្នុងរាជព្រះបាទជ័យវរ័ន្មនទី២។ ស្រះដំរី ស្ថិតលើខ្នងភ្នំគូលែន នៅចម្ងាយប្រហែល ៧គ.ម ពីទឹកធ្លាក់ភ្នំគូលែន។ ស្រះនោះមានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជំរៅ៣ម៉ែត្រ ដោយនៅក្បែរមានរូបដំរី-កង្កែប-គោ ដែលរូបទាំងអស់សុទ្ធសឹងតែដាប់ចេញពីថ្មភ្នំធំៗបង្កប់ភាពអាថ៌កំបាំងពីសម័យបុរាណកាល។ ការធ្វើដំណើរទៅកាន់កន្លែងស្រះដំរី គឺមិនអាចជិះរថយន្តចូលទៅដល់បានទេ ពោលគឺត្រូវតែជិះម៉ូតូឌុបរបស់បងប្អូនប្រជាជនរស់នៅតំបន់នោះ ក្នុងតម្លៃប្រហែល១៥ដុល្លារសម្រាប់ជនបរទេស និងក្រោម១០ដុល្លារសម្រាប់ជនជាតិខ្មែរ។ បន្ទាប់ពីការធ្វើដំណើរដោយម៉ូតូមកដល់តំបន់ស្រះដំរីហើយ គឺចាំបាច់ត្រូវតែបន្តដំណើរដោយថ្មើរជើងជាបន្តទៀតតាមផ្លូវជម្រាលព្រៃក្នុងរយៈពេលប្រមាណ១ម៉ោងទើបបានទៅដល់ស្រះដំរី។នៅពេលទៅដល់ស្រះដំរី យើងនឹងបានឃើញនូវទិដ្ឋភាពចម្រុះដ៏ស្រស់ត្រកាល ព្រមទាំងប្រាសាទបុរាណតូចៗជាង២០ទៀតដែលនៅរាយប៉ាយក្នុងព្រៃក្បែរៗនោះ។ ________________ Photo: Sovanna Kem