#វិធីងាយៗចំណាយអស់តិច សម្រាប់អ្នកចង់ឲ្យមេមាន់ពងបានច្រើន???$$ ☞ រូបមន្តផលិតចំណីពីធម្មជាតិដើម្បីឲ្យមាន់ពងបានច្រើន សូមជួយស៊ែរ ដល់បងប្អូនកសិករយើងឲ្យបានផលល្អផង អត្ថបទដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH * វត្ថុធាតុដើម៖ - ស្លឹកម្រុំ ត្រកួន អង្គាដី កន្ធំថេត ជីត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ ស្លឹកខ្ទឹម ស្លឹកគ្រៃ ចុងអង្ករ កន្ទក់ កំពិស ខ្ចៅខ្យង និងក្បាលត្រីតូចៗ។ *វិធីធ្វើ៖ - យកវត្ថុធាតុដើមពីប្រភេទបន្លែបៃតង (ត្រកួន ស្លឹកអង្គាដី ជីត្រចៀកជ្រូក ប្រទាលកន្ទុយក្រពើ ស្លឹកស្ដៅ និងស្លឹកខ្ទឹម) យកបរិមាណស្មើរៗគ្នា ដោយគិតជាបរិមាណសរុបប្រហែល ៣០% នៃចំណីសរុប - ស្លឹកម្រុំ និងស្លឹកក្ទម្ពទេសចំនួន ១០% - ចុងអង្ករ កន្ទក់ បរិមាណ ៤០% - កំពិស ខ្ចៅខ្យង និងក្បាលត្រីតូចៗ ២០% - យកវត្ថុធាតុដើមទាំងអស់នេះ មកចិញ្ច្រាំឲ្យល្អិត រួចយកទៅលាយច្របល់ចូលគ្នាជាមួយ និងបន្ថែមអំបិល ១ខាំ ដើម្បីបន្ថែមរសជាតិលើចំណីនេះជាការស្រេច។ *វិធីប្រើ៖ ត្រូវផ្តល់ចំណី ១ថ្ងៃ ៣ដង គឺពេលព្រឹកចន្លោះពីម៉ោង ៧ ទៅ ៨កន្លះ ពេលថ្ងៃចន្លោះពីម៉ោង ១២ ទៅម៉ោង ១ថ្ងៃត្រង់ និងពេលល្ងាចចន្លោះពីម៉ោង ៣ ទៅម៉ោង ៤ មុនឲ្យចំណីមាន់ ត្រូវធានាថា ស្នូកចំណីត្រូវតែស្អាត និងស្ងួតជាប្រចាំ។ ☞ សូមមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។ Credit: អ៊ាង សុផល្លែត Sophalleth