រថយន្តម៉ាកកូរ៉េ បើកយ៉ាងលឿនបែកកង់ទៅបុករថយន្តហាយឡិនឌរ័ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តដាច់កង់ រមៀលទៅបុករថយន្តបាឡែនមួយគ្រឿងទៀត បណ្តាលឲ្យមនុស្សក្មេងចាស់ប្រុសស្រីចំនួន៨នាក់ រងរបួសធ្ងន់ស្រាល...
-

សៀមរាប៖ កាលពីថ្ងៃទី២២ ខែ កក្កដា ឆ្នាំ២០១៨ រថយន្តកូរ៉េ បើកយ៉ាងលឿន ស្រាប់តែបែកកង់រ៉េចង្កូតទៅបុក រថយន្តហាយឡិនឌរ័ ពេញទំហឹង ដាច់កង់រួចទៅបុករថយន្តបាឡែនមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស​ប្រុស​ស្រី​ក្មេងចាស់ចំនួន៨នាក់ រងរបួស​ធ្ងន់​និង​ស្រាល ដែលហេតុការណ៍នេះបានកើតឡើង នៅលើ​ដងផ្លូវ​ជាតិ​លេខ០៦ ចម្ងាយ១០០ ម៉ែត្រ ខាងលិច​ស្នាក់ការ​អាវុធហត្ថ ៦១០ ស្ថិតនៅ​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

បើតាមការឲ្យដឹងពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ានដាយ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6340 បើកបរ​ដោយ​ឈ្មោះ ចាន់ ភេទ​ប្រុស អាយុ ២០ឆ្នាំ និងមាន​អ្នករួមដំណើរ ចំនួន៣នាក់ ទី១.ឈ្មោះ ម៉ា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មិនទាន់​ស្គាល់​ទីលំនៅ ទី២.ឈ្មោះ​ថន វ៉ាន់​ឆៃ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ទី៣.ឈ្មោះ រិត វាសនា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ​រស់នៅ​ភូមិ ស្រែ​សណ្តាយ ឃុំរ​បូរ​ក្រូច ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​មានជ័យ លុះដល់ចំណុចកើតហេតុស្រាប់តែបែកកង់ខាងឆ្វេងរ៉េចង្កូត ទៅបុករថយន្តឡិន​ឌ័​រ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-6586 បើកបរ​ដោយ​ឈ្មោះ​ បិ​ន នាគ អាយុ៣២ ឆ្នាំ​ជា​ប្ដី និង​ប្រពន្ធ​ឈ្មោះ ឆែ រើ​ន អាយុ ២៧ ឆ្នាំ ព្រមទាំង កូនប្រុស​ឈ្មោះ ឈុន តុលា អាយុ៧ ឆ្នាំ និង កូនស្រី​ឈ្មោះ ឈុន លី​ណា អាយុ ១៥ខែ ទីលំនៅ​ភូមិ ២ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ក្នុងទិសដៅ​ពី​លិចទៅ​កើត។ បន្ទាប់មក​កង់​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ បាន​ដាច់​កង់​រមៀល​ទៅបុក​ប៉ះ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក កាម៉ារី (បា​ឡែ​ន) ព​ណ័​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-9761 បើកបរ​ដោយ​ឈ្មោះ ជួ ផល្លី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ទីលំនៅ​ភូមិ ចំការចេក ឃុំ អូរ​ស្មាច់ ស្រុក​សំរោង ខេត្ត​ឧ​ត្ត​មានជ័យ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។បណ្តាលអោយ​របួសធ្ងន់៤នាក់​ស្រី២នាក់ ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
ដោយ៖ និស្ស