ឱសថធម្មជាតិព្យាបាលរាគរូស និងជួយបន្សាបពិសបានផងដែរ!
ព្យាបាល៖ ព្យាបាលរាគរូស ងាយស្រួលបត់ជើងតូច ធំ និងជួយបន្សាបពិសបានផងដែរ។ រុក្ខជាតិ៖ ផ្ទីដូង ផ្នែកប្រើប្រាស់៖ ដើមទាំងមូល និងគ្រាប់។ មែកដើមផ្ទីធ្វើជាបន្លែស្រុះហូប ឆា ឬធ្វើជាសម្លរ ពីព្រោះដើមរបស់វា ពេលនៅខ្ចី ទន់ និងមានជាតិទឹកច្រើន។ ការព្យាបាល៖ ហូបផ្ទីមានប្រយោជន៍ គឺងាយស្រួលបត់ជើងតូច ធំ ព្យាបាលរាគរូស។ ហើយក៏ប្រើបានសម្រាប់បន្សាបជាតិពិសសត្វស្រាំង ពស់ ក្អែបចឹក.. បានផងដែរ។ អាចបុកទៅជាម្ស៉ៅសំរាប់បិទលើមុខរបួស។ *សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។