ដំណឹងល្អ...ទឹកទន្លេសេកុងចាប់ផ្ដើមស្រកហើយ
ណារ៉ា
-

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះបានអោយដឹងថា ទឹកទន្លេសេកុងចាប់ផ្ដើមស្រកហើយ។

សេចក្ដីលម្អិត៖ មកដល់ម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុងត្រង់ចំណុចភូមិសេកុង ឃុំសេកុង ស្រុកប៉ាកសៀម ខេត្តស្ទឹងត្រែង បានស្រកចុះមកនៅកម្ពស់១២.៥២ម៉ែត្រ (កាលពីវេលាទៀបភ្លឺ ១២.៥៤ម៉ែត្រ) ។ ទឹកទន្លេនឹងស្រកចុះជាបន្ដបន្ទាប់ទៀត !