វិធីធម្មជាតិបំបាត់ស្នាមផ្លែលើស្បែក និងផ្ទៃមុខងាយៗ
ខាងក្រោមជាវិធីងាយៗ ស្រួលរក ដើម្បីបំបាត់ស្នាមផ្លែលើស្បែក និងផ្ទៃមុខរបស់លោកអ្នក៖ 1. យកទឹកឃ្មុំសុទ្ធមកលាបលើស្នាមផ្លែរបស់អ្នក ពីរដងក្នុងមួយថ្ងៃ ហើយលាបប្រហែលជា បី បួន សប្តាហ៍ អ្នកនឹងទទួលបានលទ្ធផល។
2. យកខ្ទឹមស មកបុកឲ្យឱ្យម៉ត់ឲ្យវាមានទឹក ហើយយកទឹកនោះមកលាបលើស្នាមផ្លែរបស់អ្នក ទុករយៈ ពេលពី 10 ទៅ 15នាទី។ 3. យកថ្នាំអាស្ពីរីនមួយគ្រាប់ហើយពុះវាជាបី ឬបួនចំណែក ហើយយកមួយចំណែកមកកិនឲ្យម៉ត់ជា ម្សៅលាយជាមួយនិងទឹកបន្តិចហើយលាបវាលើស្នាមផ្លែរបស់អ្នករាងរាល់ថ្ងៃរហូតទាល់តែបាត់ស្នាម។ 4. យកប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្នាមផ្លែរបស់អ្នក ហើយទុកវាពី 15 ទៅ 20 នាទី។លាប ប្រហែលជា បី បួនដងក្នុងមួយថ្ងៃរហូតទាល់តែបាត់ស្នាម។ 5.យកទឹកក្រូចឆ្មារមកលាបលើស្នាមផ្លែ ហើយទុករយៈពេល 30 នាទី។ អ្នកអាចលាបប្រហែលជា បី បួនដងក្នុងមួយថ្ងៃរហូតទាល់តែបាត់ស្នាម។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។