សេចក្ដីជូនដំណឹងស្ដីពីការហក់ឡើងខ្លាំងនៃទឹកជំនន់ទន្លេមេគង្គលើ
ណារ៉ា
-

យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅរសៀលថ្ងៃទី៣០ កក្កដា ២០១៨នេះស្ដីពីពីការហក់ឡើងខ្លាំងនៃទឹកជំនន់ទន្លេមេគង្គលើ ។ ក្រសួងធនធានទឹក និងឧតុនិយម៖ បន្ទាប់ពីបានធ្វើការតាមដាន ព្យាករណ៍លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គលើរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្ដាជ្រាបថា៖ ដោយសារមានការធ្លាក់ភ្លៀងជាបន្ដបន្ទាប់ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុងតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ បានបង្កអោយទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជាបន្ដកើនឡើង ២-៣ថ្ងៃបន្ថែមទៀត។ យោងតាមការព្យាករណ៍ទឹកទន្លេមេគង្គលើកម្ពុជាអាចនឹងកើនឡើងដល់៖ -នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គខេត្តស្ទឹងត្រែង អាចកើនឡើងដល់កម្ពស់១១,៤០ម (កម្ពស់ប្រកាសអោយប្រុងប្រយ័ត្ន ១០,៦០ម) -នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គខេត្តក្រចេះ អាចកើនឡើងដល់កម្ពស់ ២២,១៥ម (កម្ពស់ប្រកាសអោយប្រុងប្រយ័ត្ន ២២,០០ម) -នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គខេត្តកំពង់ចាម អាចកើនឡើងដល់កម្ពស់ ១៥,២៥ម (កម្ពស់ប្រកាសអោយប្រុងប្រយ័ត្ន ១៥,២០ម)។ យោងលើស្ថានភាពដូចបានព្យាករណ៍ និងជម្រាបជូនខាងលើ សូមក្រសួង សា្ថប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្ដាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕