(Update) : ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បានងើបឡើងបន្តិចវិញ ខណៈខេត្តកំពង់ចាម បន្តស្រកចុះ
ណារ៉ា
-

មកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៨ នេះ ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គលើ ៖ ១- ទន្លេមេគង្គស្ទឹងត្រែង ទឹកមានកម្ពស់ ១០,៦០ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ ម) ធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលមិញ កើនឡើង ០,១៤ ម ។ ២- ទន្លេមេគង្គក្រចេះ ទឹកមានកម្ពស់ ២១,៦២ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ ម) ធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលមិញ កើនឡើង ០,០៣ ម ។ ៣- ទន្លេមេគង្គកំពង់ចាម ទឹកមានកម្ពស់ ១៥,០៦ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ ម) បើធៀបនឹងកម្ពស់ទឹកនៅព្រឹកម្សិលមិញ ស្រកចុះ ០,០៥ ម ។

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម