ស៊ែរចែកគ្នាដឹងពីរបៀបធ្វើនំចេកបុកចំហុយ
ផ្លែចេក គឺជាប្រភេទផ្លែឈើម្យាងដែលមានវីតាមីងច្រើនមុខ និងអាចព្យាបាលជំងឺបានទៀតផង។ ផ្លែចេកអាចយកទៅធ្វើជា បង្អែម ឬ មុខម្ហូប បានយ៉ាងច្រើនមុខ។ វាងាយស្រួលរកណាស់។
គ្រឿងផ្សំ៖ -ចេកទុំ – ម្សៅអង្ករខ្សាយ – ខ្ទិះដូង ស្ករស – សសៃដូងកោស – អំបិលបន្តិច វិធីធ្វើ៖ – ចេកបកសំបកចេញ រួចយកមកច្របល់ រឺ ច្របាច់ឱ្យបែកចូលគ្នាអស់ ហើយដាក់ សសៃដូងកោស ខ្ទិះដូង ស្ករស ម្សៅអង្ករខ្សាយ និង អំបិលបន្តិច រួចច្របល់ចូលគ្នាអោយសព្វ – យកស្លឹកចេក មកដាក់វេចចេកបុកបត់ឱ្យជិត រឺ យកទៅដាក់ក្នុងកូនចានតូចល្មម ក៍បាន – បន្ទាប់មកយកមកដាក់ក្នុងឆ្នាំងចំហុយ ទុកឱ្យឆ្អិន លើកចេញ រួចជាការស្រេច៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។