សមត្ថកិច្ចធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក នារី២នាក់ ទៅប្រទេសម៉ាឡេស៊ី តាមពិតទៅយកនាងទៅបង្ខាំង និងបង្ខំរំលោភបានសម្រេចជាច្រើនលើកច្រើនសារ ហើយថែមទាំង...
-

ត្បូងឃ្មុំ៖ ក្រោយពីទទួលបានពាក្យបណ្តឹងជនរងគ្រោះ ឈ្មោះ សា ហ៊ីម ភេទ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម ស្នាក់នៅ​ភូមិ​ឈើទាល​ទី២ ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បានប្តឹងជនសង្ស័យ ឈ្មោះ ជូ ចំរើន​ហៅ វណ្ណា ភេទ​ប្រុស អ​យុ៥៥ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ព្រែក​ពាម ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ដែល​បាន​នាំ​កូនស្រី​គាត់​ចំនួន ២នាក់ ទៅធ្វើ​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​បង្ខាំង និង​បង្ខំ​រួមភេទ​បានសម្រេច​ជាច្រើន​ដង ការឃាត់ខ្លួននេះធ្វើឡើងកាលពី​ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៨។ បើតាមសម្តីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពី​ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យរូប​នេះ បានមក​ជួប​អាណាព្យាបាល​ជនរងគ្រោះ នៅផ្ទះ​ស្ថិត​ភូមិ​ឃុំ​កើតហេតុ ដោយនិយាយបញ្ចុះបញ្ចូលឲ្យកូនស្រីរបស់គាត់ទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ព្រោះគាត់ជាមេខ្យល់មួយ របស់ក្រុមហ៊ុននៅ​ប្រទេស​ម៉ាឡេស៊ីនោះតែម្តង ដោយថ្លៃសោហ៊ុយគឺខាងក្រុមហ៊ុនជាអ្នកចេញទាំងអស់ ។ លុះដល់​ខែកុម្ភ: ឆ្នាំ២០១៨ ឈ្មោះ ជូ ចំរើន បាន​ត្រឡប់​មកពី​ប្រទេស​ម៉ាឡេស៊ី​វិញ បានមក​ជួប​គាត់ និង​ប្រពន្ធ ប្រាប់ថា ហ៊ីម តី​ណុប សុខ​សប្បាយ​ទេ ក៏​និយាយ​សុំ​យក​កូនស្រី​ទី២ របស់គាត់​ឈ្មោះ ហ៊ីម ពី​ពះ អាយុ១៨ឆ្នាំ ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ា​ឡេ​ទៀត គាត់​ក៏បាន​អនុញ្ញាត​ឲ្យ​ទៅជា​មួយ។ កាលពីអំឡុងខែមេសា ឆ្នាំ២០១៨ ស្រាប់តែបានដំណឹងកូនស្រី គាត់ ឈ្មោះ ហ៊ីម តី​ណុប បានលួចតេទូរស័ព្ទមកប្រាប់ឪពុកម្តាយរបស់ខ្លួនថា ខ្លួន​ត្រូវបាន​ឈ្មោះ ជូ ចំរើន បង្ខំ​រួមភេទ ជាមួយតាំងពីនាងមកដល់ប្រទេសម៉ាឡេស៊ីដំបូងម្ល៉េះ ដោយ​បង្ខាំង​ទុក​ឲ្យ​នៅតែ​ក្នុងផ្ទះ ជាមួយ​គាត់​មិន​ឲ្យ​ចេញទៅ​ធ្វើការ​នៅក្រៅ​ផ្ទះ​ទេ ដោយ​ដកហូត​លិខិតឆ្លងដែន និង​ប្រើ​អំពើហិង្សា វាយតប់​លើ​រូបរាងកាយ មាន​ទាំង​កោ​សក់​ក្បាល ដកហូត​ទូរស័ព្ទ​មិន​ឲ្យ​ទាក់ទង មក​ឪពុកម្ដាយ​បានឡើយ ហើយ​ឈ្មោះ ជូ ចំរើន បាន​បង្ខំ​ប្អូនស្រី​ឈ្មោះ ហ៊ីម ពី​ពះ រួមភេទ​ជាមួយ​បានសម្រេច​ជាច្រើនលើក ៕

ប្រភព៖ ហេងលី