បងប្អូនកូនចៅ ទ្រហោយំពេញផ្ទះ ពេលឃើញរថយន្តសាមុយដឹកសព សមាជិកគ្រួសារទៅដល់ផ្ទះ យ៉ាងអាណោចអាធ័ម...
-

ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យមហាជនមានការសោកស្តាយ និង អាណិតយ៉ាង ព្រោះតែក្រុមគ្រួសាររបស់គាត់ ទ្រហោយំទាំងប្រុសទាំងស្រី ហេតុការណ៍នេះបានកើតឡើង តាមបណ្ដោយផ្លូវ ២៧១ ចំណុចមុខសាលាបឋមសិក្សាបឹងត្របែកខាងត្បូង នៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។ បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូ Scoopy ស៊េរី ២០១២ ពណ៌ខ្មៅ ១ គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1BD-3918 ដោយជនរងគ្រោះទើបតែមកពីទិញបាយឆាឲ្យអ្នកផ្ទះពិសារ លុះដល់ចំណុចកើតហេតុជនរងគ្រោះបានវ៉ាក់អើជាមួយម៉ូតូឡាំម៉ាតា មួយគ្រឿងនៅខាងមុខ ខណៈនោះក៏បណ្ដាលឲ្យម៉ូតូរបស់គាត់ដួល រួចគាត់បានបោកក្បាលនិងថ្នល់យ៉ាងពេញទំហឹង ភ្លាមនោះផងដែរ ក៏មានរថយន្ដសាមុយបានមកដល់កន្លែងកើតហេតុថាគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ ហើយក្រុមគ្រួសាររបស់គាត់បានមកដល់កន្លែងកើតហេតុ ឃើញថាគាត់នៅមានដង្ហើមក៏មិនអស់ចិត្តហើយសូមឲ្យរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ជាអកុសលគួរអោយអាណិតខ្លោចចិត្តណាស់ ដោយបុរសដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបានស្លាប់បាត់បង់ជីវិតទៅហើយ រួចរថយន្តសាមុយក៏បានដឹកសពបុរសខាងលើយកមកផ្ទះវិញ ទិដ្ឋភាពដែលគួរឲ្យខ្លោចចិត្តនោះគឺក្រុមគ្រួសារនិងកូនប្រុសកូនស្រីតូចរបស់គាត់បានស្រែកទ្រហោយំហៅរូបគាត់អោយមកវិញ ។ បច្ចុប្បន្នសពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារបានយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Vanny Seven