អ្នកជិះម៉ូតូពេលយប់គួរប្រុងប្រយ័ត្ន... បុរសម្នាក់ត្រូវបាន មន្រ្តីនគរបាលម្នាក់ រួមនឹងបក្សពួក ដកកាំភ្លើងគំរាមបាញ់ ដោយសារតែជម្លោះពាក្យសម្តី...
-

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ១១យប់ ស្ថិតនៅតាមបណ្តាោយផ្លូវលេខ២៧៨ ខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន បុរសម្នាក់ដែលបានអះអាងថាខ្លួនជាមន្រ្តីនគរបាល ហើយបានដកកាំភ្លើងអាមេគំរាមរកបាញ់បុរសម្នាក់ ដោយសារតែមានជំលោះពាក្យសម្តី បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ ក្រោយពីមានការបង្ហោះវីដេអូពីសកម្មភាពរបស់បុរសម្នាក់ដែលអះអាងថាខ្លួនជាមន្ត្រីនគរបាលហើយដកកាំភ្លើងអាមេគំរាមរកបាញ់ជនស៊ីវិល ត្រូវបានគេស្គាល់ឈ្មោះ លន់ ស៊ីវធេង។ បើតាមសំដីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ថា មុនឈានដល់ជម្លោះពាក្យសម្តី និងដកកាំភ្លើងគំរាមរកបាញ់គ្នា គឺពួកគាត់មិនបានដឹងថាអ្នកទាំងនោះមានបញ្ហាអ្វីនឹងគ្នានោះទេ គ្រាន់តែដឹងថា ពេលមកដល់កន្លែងកើតហេតុភា្លម ក៏មានជម្លោះពាក្យសម្តីនិងគ្នា ក្រោយមកបុរសម្នាក់ដែលអះអាងថាខ្លួនជាមន្រ្តីនោះ ក៏បានដកកាំភ្លើងបញ្ចូលគ្រាប់ គំរាមទៅកាន់ភាគីជម្លោះនោះតែម្តង។ បើយោងតាមសម្តីរបស់បុរសម្នាក់ដែលត្រូវគេដកកាំភ្លើងគំរាមបាញ់នោះ បានប្រាប់ថា នៅមុនពេលកើតហេតុរូបគេនិងមិត្តភក្តិបានជិះម៉ូតូនៅតាមផ្លូវស្ងាត់មួយ ស្រាត់តែភ្លាមនោះក៏មានក្រុមបុរសខាងលើដែលអះអាងថាខ្លួនជានគរបាល បានជិះម៉ូតូដេញពីក្រោយ ដោយការភ័យស្លន់ស្លោរពេកពួកគេជិះម៉ូតូយ៉ាងលឿន ហើយក្រុមដែលអះអាងថាខ្លួនជាមន្រ្តីបានជិះម៉ូតូដេញតាមក្រោយ ហើយស្រែកថាចោរៗ និងជិះតាមពួកគេរហូត។ បន្ទាប់ពីពួកស្រែកហើយ ខាងជនដែលត្រូវគេគំរាមនោះ បានជិះរកកន្លែងមនុស្សច្រើន ដើម្បីការពារខ្លួនតែម្តង។ ក្រោយពីប្រជាពលរដ្ឋបានឃើញវីដេអូរួចហើយ ក៏បានរិះគន់យ៉ាងចាស់ដៃពីសកម្មភាពនេះ ព្រមទាំងអំពាវនាវដល់ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជាស្នងការនគរបាលរាជធានី​ បញ្ជាអោយសមត្ថកិច្ចស្រាវជ្រាវករណីនេះហើយដើម្បីចាត់វិធានការណ៍តាមច្បាប់​ ៕

ប្រភព៖ Vanny Seven