ទឹកជំនន់ខេត្តកំពង់ចាម បណ្តាលឲ្យមានមនុស្សចំនួន៨នាក់ បានស្លាប់បាត់បង់ជីវិត ហើយខណៈពេលទឹកជំនន់មានការឡើងដល់ចំណុចប្រកាសអាសន្នហើយ ដូចសូមបងប្អូនមានការប្រុងប្រយ័ត្ន...
កំពង់ចាម៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តការកើនឡើងលើសពីកំម្រិត។ បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម គឺ ទឹកទន្លេមេគង្គនៅខេត្តកំពង់ចាមនឹងឡើងដល់កម្ពស់ ១៥,២៨ម៉ែត្រខ្ពស់ជាងកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន១៦, ២០ម៉ែត្រក្នុងរយៈពេល ៣ ឬ ៤ ថ្ងៃខាងមុខ។ ដោយសារស្ថានភាពទឹកជំនន់ចេះតែមានការកើនឡើង បានធ្វើឲ្យមនុស្សចំនួន៨មកហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែលង់ទឹក ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះរស់នៅក្នុងស្រុកកំពង់សៀម ស្ទឹងត្រង់ បាធាយ ព្រៃឈរ កងមាស និងក្រុងកំពង់ចាម។












ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។