ព្រះករុណាព្រះបាទ សម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហា​ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ប្រោសប្រទានព្រះរាជអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ ដល់ប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់ ៦៦៧គ្រួសារ ខេត្តព្រៃវែង...
-

ព្រៃវែង៖ ព្រះករុណាព្រះបាទ សម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហា​ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសប្រទានព្រះរាជអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ ដល់ប្រជារាស្ត្ររងគ្រោះដោយទឹកជំនន់ ៦៦៧គ្រួសារ ស្ថិតនៅភូមិថ្មី ភូមិអង្គមានយស និងភូមិជ្រៃគ្រហឹម ក្នុងឃុំកំពង់ឬស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង។ ព្រះរាជអំណោយរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជាវាំង យកទៅប្រគល់ជូនដល់ដៃប្រជារាស្ត្រនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ១០០គីឡូ មី ២កេះ ត្រីខ 2យួរ តង់ ២ ឃីត១ ទឹកបរិសុទ្ធ២ធុងធំ ថវិកាចំនួន ៤០០,០០០រៀល។ព្រះរាជអំណោយរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ត្រូវបានសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជាវាំង យកទៅប្រគល់ជូនដល់ដៃប្រជារាស្ត្រនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ១០០គីឡូ មី ២កេះ ត្រីខ 2យួរ តង់ ២ ឃីត១ ទឹកបរិសុទ្ធ២ធុងធំ ថវិកាចំនួន ៤០០,០០០រៀល។

ប្រភព៖ dara-news