កម្លាំងនគរបាល ខេត្តព្រះសីហនុ ចាប់ខ្លួនជនជាតិចិន ចំនួន៤នាក់ បន្ថែមទៀត ពាក់ព័ន្ធទៅនឹងការដើរចែកខិត្តប័ណ្ណ រូបភាពអាសអាភាស និងបម្រើសេវាកម្មផ្លូវភេទ
-

ព្រះសីហនុៈ កាលពីវេលាម៉ោង១១ៈ៣០នាទីយប់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភ្នំខៀវ ក្នុងក្រុមទី១ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។ ក្រោមការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដាក់កម្លាំងនគរបាល ស្រាវជ្រាវឈានដល់ការចាប់ខ្លួន ជនជាតិចិនចំនួន៤នាក់បន្ថែមទៀត ពាក់ព័ន្ធទៅនឹងការដើរចែកខិត្តប័ណ្ណរូបភាពអាសអាភាស និងបម្រើសេវាកម្មផ្លូវភេទ នៅក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះ បានធ្វើឡើងដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ។ ឃាត់ខ្លួន​ជនជាតិចិន ចំនួន៤ម្នាក់​ សមត្ថកិច្ចក៏បានដកហូតភស្តុតាងមួយចំនួន រួមមាន ទូរស័ព្ទចំនួន៤គ្រឿង ខិត្តប័ណ្ណមានរូបចំនួន៦៨៤សន្លឹក និងរថយន្តមួយគ្រឿងម៉ាក លុចស៉ីសពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-8959 ផងដែរ។
ជនសង្ស័យទាំង៤នាក់ ខាងលើមានឈ្មោះ ១.Xiang zi អាយុ ១៩ឆ្នាំ ភេទស្រី ២.Chao jian ring អាយុ ១៨ឆ្នាំ ភេទស្រី ៣.Liu xiong fei អាយុ ២៧ឆ្នាំ ភេទប្រុស និង៤.Duan yu cheng អាយុ ៣៦ឆ្នាំ ភេទប្រុស ជនជាតិចិនទាំង៤នាក់ មិនមានលិខិតឆ្លងជាប់នឹងខ្លួននោះទេ៕