បើមានកន្លែងណាដែលខុសឆ្គង សូមទោសពុកម៉ែ បងប្អូនផង...មកអានពីល្ខោនខោល បន្តិចមើល ថាត្រូវឬខុស ព្រោះនេះ....
១. ចំណុចខ្លះៗដែលខ្ញុំបានដឹងអំពីល្ខោនខោលតាមរយ:កម្មវិធី"ជីវិតល្ខោនខោល" • អ្នករបាំសុទ្ធតែជាបុរសហើយពាក់មុខទាំងអស់ លើកលែងតែតួស្រី(តួនាង) ផាត់មុខដូចជាមនុស្សស្រី (មនុស្សប្រុសអាចរាំស្រីបាន) • សម្តែងបានតែក្នុងរឿងរាមកេរ្តិ៍និងកំណើតអាទិទេព • ច្រៀងពោល (អ្នកសម្តែងមិនមែនជាអ្នកច្រៀងឬពោលទេ គឺត្រូវប្រើភាសាក្បាច់តាមរយៈអ្នកពោលបរិយាយដំណើររឿង) • ភ្លេងពិណពាទ្យត្រូវបានលេងនៅក្នុងល្ខោនខោល • ល្ខោនខោលអាចហៅថាល្ខោនភាណី, ល្ខោនរាមកេរ្ត៍ ឬ ល្ខោនយក្សរាំ • ល្ខោនខោលជាប្រភេទសិល្បៈទេវៈ • ព្រះរាមមានមុខពណ៌បៃតង • ល្ខោនខោលយកមកសម្តែងតាំងពីសតវត្សទី៩ • ល្ខោនខោលចេញពីទម្រង់ល្ខោនហ្លួង • ទម្រង់ល្ខោនខោលមានច្រើនដូចជាល្ខោនខោលខេត្តបាត់ដំបង ល្ខោនខោលវត្តស្វាយអណ្តែត ខេត្តកណ្តាល ល្ខោនខោលខេត្តកំពង់ធំ និង ល្ខោនខោលភ្នំពេញនៅសាលាភូមិន្ទនិងវិចិត្រសិល្បៈ





















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។