ស៊ែរចែកគ្នាដឹងកុំស្ដាយថ្ម...ឱសថធម្មជាតិព្យាបាលជំងឺពិស
មានមនុស្សជាច្រើនបានកើតជំងឺខែ្មរយើងហៅថាជំងឺពិស ហើយមានអ្នកខ្លះកើតជម្ងឺនេះរហូតដល់បាត់បង់ជីវិតទៀតផង។ *វិធីព្យាបាលជម្ងឺពិសនេះគឺ៖ ១-ស្លឹកទាបបាយ យកត្រួយ ២-ស្លឹកត្របែក យកត្រួយ និង៣-ស្លឹកសាវម៉ាវព្រៃវល្ល៏ៗ យកត្រួយ។
**ទាំងបីមុខនេះយកលាងទឹកអោយស្អាតបុកជាមួយគ្នា ហើយយកទៅត្រាំជាមួយទឹកដូងខី្ចចំនួន៥នាទីរួចច្រោះយកទឹកមកផឹកក្នុង ១ថ្ងៃ អោយបានពីរទៅបីដូង វានឹងបណ្តេញពិសយ៉ាងឆាប់រហ័សមានប្រសិទ្ធភាព។ ផឹកពេលព្រឹកអោយអស់ដូងមួយ ដល់ថៃ្ងម៉ោង១ ផឹកបន្តទៀត ដូងមួយអាចផឹកពីរដងរយៈពេលមួយម៉ោងឬពីរម៉ោង។ មានអ្នកប្រើវិធីនេះព្យាបាលបានមនុស្សជាសះច្រើននាក់ហើយ វាមានប្រសិទ្ធភាពមែន! ប្រភពផ្ទាល់ពីលោក៖ ៖ Bunthoeun Ouk **សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។