ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្ដបុកផ្ទះរបស់ប្រជាពលរដ្ឋបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង រងការខូចខាតទាំងរថយន្តនិងផ្ទះប្រជាពលរដ្ឋយ៉ាងដំណំ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង ៣០ នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវលេខ២៣០ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមសម្ដីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តបង្កម៉ាក NIASSAN អត់ស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៣០ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុក៏បានរេង្កូតទៅបុកផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំឯកៃកុងរថយន្ដវិញរបួសធ្ងន់ ដោយបានបាក់ដៃម្ខាង និងបណ្ដាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញបានចុះដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅផ្លូវច្បាប់នៅពេលក្រោយ ៕
ដោយៈ ភារ៉ា