រថយន្ត​ធុន​ធំ​មួយគ្រឿង ​ដឹក​ឥ​វ៉ាន់​សំពីងសំពោង បើកទាក់​ខ្សែភ្លើង​ ដែល​ដាក់​ទទឹង​ថ្នល់​ បណ្ដាលឲ្យដាច់​ឆ្លង​ចរន្តអគ្គិសនី ​បង្ក​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ ​នៅខណ្ឌមានជ័យ​ ផ្អើលប្រជាពលរដ្ឋទាំងកណ្ដាលអាធ្រាត
-

ភ្នំពេញៈ កាលពី​យប់​រំលងអធ្រាត្រ​ ចូល​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុច​ជិត​សាលារៀន​ IIC​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ២ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ ខណ្ឌមានជ័យ​។ មាន​រថយន្ត​ធុន​ធំ ​មិន​ចាំ​ម៉ាក​មួយគ្រឿង​ ដឹក​ឥ​វ៉ាន់​កម្ពស់​ខ្ពស់​ពេក​បណ្ដាល​ឲ្យ​ទាក់​ខ្សែភ្លើង​ដាច់ ​នឹង​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ ​នៅ​បង្គោល​ភ្លើង​លេខ​ប.ត 518.102 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង។

បង្ក​ឲ្យ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ក៏​ដូច​ស​ម្ត្ថ​កិច្ចទំនាក់ទំនង​ទៅខាង​អគ្គិសនី​ឲ្យ​បិទ​ភ្លើង​ និង​ទាក់ទង​ទៅ​ឡានទឹក​ឱ្យមក​បាញ់​ផងដែរ ប្រជាពលរដ្ឋ​យក​បំពុង​មក​បាញ់​អស់​ជាច្រើន​បំពុង​នៅ​មិន​រលត់។អគ្គិសនី​បាន​បិទ​ភ្លើង​ផ្ទះប្រជាពលរដ្ឋ​ជាច្រើន ហើយប្រជាពលរដ្ឋបាន​ទាញ​ទុយ​យោ​ទឹក​មក​បាញ់​ឲ្យ​រលត់ទៅវិញ​នៅវេលា​ម៉ោង១យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​ ហើយក៏​មាន​ឡានទឹក​មកដល់​តែ​បាន​រលត់​ទៅហើយ​ ដោយសា​រ​ប្រជាពលរដ្ឋ​នាំគ្នា​បាញ់​ពន្លត់ ៕