មហាអស្ចារ្យ! បុរាណវិទូសន្និដ្ឋានថា ផ្នូរសម្ងាត់ព្រះបាទសូរ្យវរ្ម័នទី២ ជាប់ពាក់ព័ន្ធកំពូលអង្គរនឹងព្រះអាទិត្យ
-

ព្រះបាទសូរ្យវរ្ម័នទី ២ ជាស្តេចក្នុងសម័យអាណាចក្រអង្គរដ៏ល្បីនិងមានឥទ្ធិពលដែលបានចាប់ផ្តើមការសាងអង្គរ ដែលជាប្រាសាទបូជាសាសនាដ៏ធំលើលោក។ពាក់ព័ន្ធនឹងផ្នូររបស់ទ្រង់ បុរាណវិទូលើពិភពលោកជាច្រើនជឿថា គឺស្ថិតនៅក្នុងកំពូលប្រាសាទអង្គរវត្ត ព្រោះវាមានជាប់ទាក់ទិននឹងបាតុភូតអស្ចារ្យ Equinox ដែលព្រះអាទិត្យរះនៅចំពីលើកំពូលប្រាសាទពីរដងក្នុងមួយឆ្នាំ។

បើតាមអ្នកអភិរក្សប្រាសាទបុរាណនិងជាបុរាណវិទូលោក Simon Warrack បានបញ្ជាក់ថា ព្រះបាទសូរ្យវរ្ម័នទី ២ មិនត្រឹមតែចង់ឲ្យរាស្រ្តទុកទ្រង់ជាស្តេចអស្ចារ្យនោះទេ តែចង់ឲ្យទ្រង់ផ្ទាល់ត្រូវគ្រប់គ្នាចាត់ទុកជាព្រះមួយអង្គផងដែរ។ ហេតុដូច្នេះហើយទើបបុរាណវិទូជាច្រើនជឿថា នៅកំពូលប្រាសាទអង្គរមានបន្ទប់មួយសម្រាប់រក្សាផ្នូររបស់ព្រះអង្គ ហើយពេលបាតុភុូតព្រះអាទិត្យរះចំកំពូលប្រាសាទ ពន្លឺនឹងជ្រៀតចូលទៅប្រហោងរន្ធនៃកំពូលប្រាសាទរហូតចូលទៅក្នុងបន្ទប់នោះ។

ក្នុងមួយឆ្នាំៗ មានខែខ្លះថ្ងៃវែងជាងយប់ ហើយខែខ្លះទៀតយប់វែងជាងថ្ងៃ ប៉ុន្តែក្នុងនោះមានខែពីរ ដែលពេលយប់ និងថ្ងៃមានរយៈពេលស្ទើរតែស្មើគ្នានោះ គឺនៅពេលព្រះអាទិត្យគោចរបាន ១៨៩ថ្ងៃម្តង ដែលត្រូវនឹងថ្ងៃទី២០ ឬ ២១ ខែមីនា និងពេលដែលព្រះអាទិត្យគោចរបាន ១៧៦ថ្ងៃម្តងទៀត ដែលត្រូវនឹងថ្ងៃទី២១ ឬ២២ ខែកញ្ញា។

បើនិយាយពីបាតុភូត Equinox ដោយគន់គូរតាមក្បួនតារាសាស្ត្រ និងលោកធាតុវិទ្យានេះហើយ ដែលស្ថាបត្យករបុរាណកសាងអង្គរវត្ត ឲ្យឆ្លុះប្រៀបនឹងចក្រវាឡផង និងវដ្តសង្សាររបស់ចក្រវាទ្បផង ដោយយកប្រាង្គកណ្តាល នៃអង្គរវត្តជាគោលកណ្តាល និងជាចំណុចសូន្យសម្គាល់គោចររបស់ព្រះអាទិត្យ។ ក្នុងរវាង ១៨៩ថ្ងៃ និងបន្ត ១៧៦ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំព្រះអាទិត្យតែងរះលូតទ្បើងត្រង់ តាមកំពូលកណ្តាល នៃអង្គរវត្ត២ដង ក្នុងមួយឆ្នាំជាទៀងទាត់។

សមរាត្រី» ជាក់ស្តែងនាខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង ២៖២១នាទីម៉ោងសកល ដែលត្រូវនឹងវេលានៅស្រុកខ្មែរ នាយប់ម៉ោង ៩៖២១នាទី ប៉ុន្តែព្រឹត្តការណ៍ នៃព្រះអាទិត្យរះទ្បើងតាម និង ចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងនៅព្រឹកព្រលឹមស្រាងៗនាថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។ ជាការសង្ខេបមកវិញ ការរះឡើង នៃព្រះអាទិត្យតាម និងចំលើកំពូលកណ្តាលរបស់អង្គរវត្ត មិនមែនជារឿងចៃដន្យ ឬ ជាអព្ភូតហេតុនោះទេ តែជាការគិតគូរតាមក្បួនតារាសាស្ត្រយ៉ាងត្រឹមត្រូវរបស់ស្ថាបត្យករខ្មែរនាសម័យអង្គរ៕ ប្រភព៖ AnArchAk