ងាយៗចែកគ្នាដឹងផងពីវិធីបណ្ដុះផ្សិតកញ្ជោរ
ណារ៉ា
-

វិធីបណ្ដុះផ្សិតកញ្ជោរ

*វត្ថុធាតុដើមដែលត្រូវការ៖

- សំបុកកណ្ដៀរ 0,5គីឡូក្រាម

- បាយស 1 គីឡូក្រាម

- ទឹក 20លីត្រ (ទឹកស្អាតដោយគ្មានជាតិក្លរីន)

*ជំហានដំបូង៖ លាយសំបុកកណ្ដៀរកន្លះគីឡូក្រាម ច្របល់ជាមួយបាយស១គីឡូក្រាម អោយសព្វ

រួចលាយជាមួយទឹក ២០លីត្រ ផ្អាប់ទុកនៅកន្លែងម្លប់ ពី៧-១០ថ្ងៃ។


*ជំហានទីពីរ៖ បន្ទាប់ពីជំហានដំបូងនេះ បន្ទាប់មកល្បាយនៃកំប៉ុស្តវាប្រែពណ៌ទៅជាសល្អក់។ យកល្បាយកំប៉ុស្តនេះទៅចាក់ ទៅលើ កន្លែងណាដែលមានកណ្ដៀរ រួចយកចំបើង ឬស្លឹកឈើពុកចាស់ៗ ឬស្មៅស្ងួតមកគ្របពីលើ។ ត្រូវប្រោះទឹកអោយមានសំណើមជានិច្ច ទុកវារយៈពេលប្រហែល ១០-១៥ ថ្ងៃនោះផ្សិតនឹងចាប់ផ្ដើមដុះ។


សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត