ដំណឹងល្អសំរាប់អ្នកមានជំងឺលើសឈាម និងទឹកនោមផ្អែមកំរិតធ្ងន់អ្នកឈឺរាប់ឆ្នាំរ៉ាំរ៉ៃ ស្ពឹកមួយចំហៀងខ្លួន ងាប់សរសៃ ដើរពុំរួច សូមពុកម៉ែបងប្អូន កុំអស់សង្ឃឹម ឪសថនេះអាចឲ្យពុកម៉ែបងប្អូនមានវាសនាថ្មីបាន។
*រុក្ខជាតិឱសថរួមមាន៖
-ដើមសុខឆ្មា ឬពុកមាត់ឆ្មា
-ម្អមស្រស់ និងក្រៀម
-ស្មៅក្រវ៉ាញជ្រូក
-សំបកខ្ទឹមស
-អំបិលដុំ
*វិធីផ្សំ និងប្រើប្រាស់
-យកដើមសុខឆ្មាយកទាំងអស់ ១ដើម និងម្អមស្រស់ ៩ដើម បុកលាយទឹកដូង១ផ្លែ
-ច្រោះ ហើយហូប ២ថ្ងៃម្តង ពេលព្រឹកមុនទទួលទានអាហារ៣០នាទី
-ហាមធ្វើក្លាសេទុក ហាមហូបសល់ចាក់ចោល
-ហូបអស់តែដូង៧បានហើយ
-ត្រូវហូបថ្នាំដាំបន្តរហូតអស់ថ្នាំ ហើយយកដើមសុកឆ្មាចិញ្ច្រាំហាលឲ្យស្ងួត ៣០ដើម សំបកខ្ទឹមស៣០ដុំ ស្មៅក្រវ៉ាញជ្រូក៣០គុម្ពយកទាំងឫសមើម អំបិលដាក់១ឆ្នាំង៧ក្រួស(ដុំ) ដាំទឹកហូបជាប្រចាំដូចហូបតែ ជារៀងរាល់ថ្ងៃរហូតអស់ថ្នាំប៉ុណ្ណឹង៣ឆ្នាំងដូរថ្នាំម្តង។
-បើអ្នកមិនមានទឹកនោមផ្អែមមិនបាច់ដាក់ស្មៅក្រវ៉ាញជ្រូក និងអំបិលទេ
-បើទឹកនោមផ្អែមសុទ្ធ ប្រើ ៣មុខ គឺក្រវ៉ាញជ្រូក ស្លឹកក្រូចសើចដាក់ម្តង៧សន្លឹក អំបិល៧ដុំ ដាំទឹកហូប បើឈឺទាំង២ ប្រើចូលគ្នា
-ត្រូវតម សាច់ឆ្កែ ទាកាប៉ា កាពិ និងគ្រឿងកំប៉ុង។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ប្រភព៖ អ៊ាង សុផល្លែត