មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ផ្លែទៀបបារាំងមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព
ណារ៉ា
-

ទៀបបារាំង ជារុក្ខជាតិត្រកូលជាមួយ និងទៀមខ្មែរផ្លែមានសម្បកសណ្ឋានដូចបន្លាស្រួចៗទន់ តែសាច់ខាងក្នុងដូចសាច់ផ្លែទៀបខ្មែរដែរ និងមានរសជាតិជូរអែម ។

ប្រជាជនយើងនិយមបរិភោគ ផ្លែទុំស្រស់ និង ដាំក្បែរផ្ទះខណៈដែលប្រទេសមួយចំនួនដាំជាដំណាំឧស្សាហកម្ម យកផ្លែ ជាពិសេសយកស្លឹក ធ្វើតែដោយសារ មួយរយៈថ្មីៗ នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នូវ គុណភាពរបស់ទៀបបារាំង ដែល អាចព្យាបាលជំងឺមហារីកបានច្រើនប្រភេទ តាមការស្រាវជ្រាវនៅសហរដ្ឋអាមេរិក និង ប្រទេសមួយចំនួនផ្សេងទៀត។

ក្នងផ្លែទៀបបារាំង មានសារធាតុសំខាន់ៗ ដែលមានប្រយោជន៍ដល់សុខភាព និងសម្រស់

ដូចជា Carbohydrate , Fruitose , កាសរសៃ Fiber , Protein , Vit B1 B2 B3 B6 B9 Vit C កម្រិតខ្ពស់ , Calcium , Phosphorus , Potassium , សង្កសី…។ល។

ដូច្នេះហើយ បានជាទៀបបារាំងអាចជំនួយដល់ការព្យាបាលជំងឺមហារីកគ្រប់ប្រភេទ (តាមការស្រាវជ្រាវ នៅសហរដ្ឋអាមេរិក បានបង្ហាញឲ្យឃើញថា សារធាតុក្នងទៀបបារាំងអាច បង្អាក់ដំណើរនៃការលូតលាស់របស់ កោសិកាមហារីក CANCER KILLER)។

– បង្កើនទឹកដោះស្ត្រីមានបុត្រ

– ធ្វើឲ្យស្ងប់ និងគេងលក់ ( ស្លឹក )

– ជួយបន្ថយអាការៈស្រវឹងស្រា ដោយយកសន្លឹកញីត្រាំជាមួយទឹក និងច្របាច់ក្រូឆ្មា ២ផ្លែចឹបបន្តិចម្តង និង សល់ទឹកយកមកលុប់មុខ

– ជួយបំបាត់ឈាមចេញ តាមជើងធ្មេញ ( ញ៉ាំផ្លែទុំ )

– បំបាត់ក្អក ចុក សន្លាក់ ឈឺក្បាល មួយ ចំហៀង ជាដើម ។

មិនតែប៉ុណ្ណោះ ផ្លែទៀបបារាំង អា យក មក ធ្វើជា ជាបង្អែម ដំណាប់ ទឹកក្រឡុក

ការ៉េម… ជាដើម ។

***វិធីធ្វើទឹកតែស្លឹកទៀបបារាំង***

– លាងស្លឹកទៀបបារាំង ៣ សន្លឹក ( ស្លឹកស្ងួតក្រៀមហាលក្នុងម្លប់មិនយកស្លឹកស្រស់ទេ )

– ទឹក ១ពែងធំ ដាក់ក្នុងកូនឆ្នាំងដាំពុះរួចកាត់ស្លឹកទៀបបារាំងក្រៀមដាក់ចូលទុកបន្តឲ្យពុះ ៣០នាទី ឬ ១ម៉ោង រួច យកទឹកនោះមកពិសារក្តៅ ឬ ត្រជាក់ តាមចំណូលមុនពេលបាយ កន្លះម៉ោង ៣ ដង ១ ថ្ងៃ ចំនួន ១ខែ ឈប់ ១០ ថ្ងៃ រួចបន្តបន្ទាប់ទៀត ។

***ចំណាំៈ ទៀបបារំង ជា ផ្លៃឈើសម្រាប់ បរិភោគ មិនមែនជាថ្នាំព្យាបាលជំងឺទេគ្រាន់តែមានគុណសម្បត្តិ ក្នុងការ ការពារនិង ថែទាំជម្ងឺ ៕


ប្រភពៈ Sok Samnang