ពេលក្លាយជាអ្នកម្តាយលើកដំបូងនៅក្នុងជីវិត មនុស្សស្រីមានការព្រួយបារម្ភជាច្រើនចំពោះសុខភាពរបស់កូន ដោយសារតែមិនដឹងត្រូវធ្វើដូចម្តេចខ្លះ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ការផ្តល់ចំណីអាហារដល់ទារក ជាអ្វីដែលអ្នកម្តាយត្រូវប្រុងប្រយ័ត្នបំផុត ព្រោះទារកមិនអាចទទួលទានអាហារ ដូចជាមនុស្សធំបានទេ។ ខាងក្រោមជារបបអាហារដែលទារកគួរតែទទួលទាននៅចន្លោះអាយុ ៦ខែ រហូតដល់១ខួបៈ
ខែទី៦ៈ ប្រសិនបើកូនរបស់អ្នកមិនព្រមញ៉ាំអាហារ លោកអ្នកអាចរកទឹកផ្លែឈើណាដែលគាត់ចូលចិត្តមកជំនួសក៏បានដែរ។ លៃលកយ៉ាងណាធ្វើឲ្យកូនរបស់លោកអ្នកទទួលបានអាហារ ៦ដង ក្នុងមួយថ្ងៃ។
ខែទី៧ៈ ក្នុងខែនេះ លោកអ្នកអាចផ្តល់ឲ្យទារកនូវអាហារជាច្រើនមុខ ដូចជា បាយ បបរ ទឹកដោះគោយ៉ាអួ ផ្លែប៉ោមកិន ចេកកិន ឬបន្លែដែលចម្អិនរួចហើយ។ អ្នកគួរតែឲ្យពួកគេញ៉ាំ ៦ដងក្នុងមួយថ្ងៃ (ច្រើន ឬតិច អាស្រ័យទៅនឹងរាងកាយរបស់ទារក)។
ខែទី៨.៩ៈ លោកអាចបន្តធ្វើដូចខែទី៧ តែមិនត្រូវឲ្យទារកទទួលទានចំណីខាងក្រៅផ្ទះ ភេសជ្ជ: សូកូឡា និងអាហារកែច្នៃឡើយ ព្រោះវាអាចធ្វើឲ្យក្មេងងាយឈឺ។
ខែទី១០.១២ៈ អំឡុងខែនេះ ជាពេលវេលាដែលទារកត្រូវការអាហារយ៉ាងច្រើនសម្រាប់ការរីកលូតលាស់របស់ពួកគេ ដូចច្នេះលោកអ្នកត្រូវផ្តល់អាហារឲ្យគាត់តាមដែលអាចធ្វើទៅបានដូចជា បន្លែស្ងោ បាយ ទឹកដោះគោជូរ និងបន្លែតាមរដូវផងដែរ។ ទោះជាយ៉ាងណាលោកអ្នកក៏ត្រូវជៀសវាង គ្រាប់ផ្លែឈើ អាហារដែលប្រៃ និងស៊ុតឆៅ ឲ្យបានជាដាច់ខាត៕