បុរសម្នាក់ ទំនងជាស្រវឹងស្រាជោគជាំ បើករថយន្តស៊េរីទំនើប បោះពួយយ៉ាងលឿន ស្ទុះទៅបុកទម្លុះរបងដីឡូត៍​ បណ្តាលឲ្យ...
-

កណ្ដាល៖ បុរស​ម្នាក់ ទំនងជា​ស្រវឹងស្រា​ជោគជាំ បើករថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង បោះពួយ​យ៉ាង​លឿន ក៏​រេ​ចង្កូត​ជ្រុល​ទៅបុក​ទម្លុះ​របង​ដីឡូត៍​មួយកន្លែង កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង១និង៥០នាទី​យប់​រំលងអាធ្រាត្រ ឈានចូល​យប់​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ៦០ម៉ែត្រ កែង​នឹង​ផ្លូវជាតិ​លេខ២ ក្នុងភូមិ​ព្រែក​ហូរ ខាងលិច ឃុំ​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល។


សម្តីសមត្ថកិច្ចបានប្រាប់ថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ទំនងជា​ស្រវឹងស្រា បាន​បើករថយន្ត១គ្រឿង ម៉ាក LEXUS RX400h ពណ៌​ទឹកប្រាក់ ដោះ​ស្លាក​លេខ​ចេញ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿ​ង​ដូច​ហោះ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយ​ផ្លូវ​កោង​ផង​នោះ បួង​ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​របស់​ដី​ឡូ​ពេញទំហឹង ទម្លុះ​ទៅ​ម្ខាង​ក្បាល​រថយន្ត រង​ការ​ខូ​ត​ខាត​រង​ប​បាក់​រាយប៉ាយ​ពេញ​ផ្លូវ ចំណែក​រថយន្ត​រង​ខូចខាត​មួយ​កំណាត់​មុខ​ស្ទើរ​ទាំងស្រុង រីឯ​អ្នកបើកបរ​រងរបួស​ស្រាល។ 


សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់ទី​តាំង​កន្លែង​កើតហេតុ និង​បាន​ទាក់ទង​ទៅ​ជំនាញ​មក​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​ស្នងការដ្ឋាន​ខេត្តកណ្ដាល រងចាំ​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់។



ដោយ៖ ភារ៉ា