ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿងបើកក្នុងល្បឿនលឿនបុកគូទរថយន្តកុងតឺន័របណ្តាលឲ្យរេចង្កូតទៅបុកជាមួយនឹង សួនច្បារពុះចែកទ្រូងផ្លូវធ្វើរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះបនាកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចមុខវត្ដគោកអំពិល ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ។
យោងតាមសាក្សីពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េមួយគ្រឿងបានបើកក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនតាមបណ្តោយផ្លូវ ៥០ ម៉ែត្រលុះមកដល់ចំណុចមុខវត្តគោកអំពិលសង្កាត់អាជើងឯកខណ្ឌដង្កោក៏បានបុកជាមួយនឹងរថយន្តកុងតៃន័រពីក្រោយរួចរថយន្ដរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុហើយតំណាងរថយន្ដបង្កបានចុះមកដោះស្រាយជាមួយរថយន្តកុងតឺន័រដោយបានសងសំណងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយឡែកទ្រូងផ្លូវត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រមហ៊ុនកំពុងសាងសងមកដោះស្រោយបញ្ចប់រឿងនៅកន្លែងកើតហេតុជាមួយគ្នាដែរ ។ ចំណែករថយន្ដត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅតំណាងរថយន្ដយកទៅជួសជុលដោយខ្លួនឯង ។
ដោយសារតែសួនច្បារពុះចែកទ្រូងផ្លូវនេះនៅក្នុងការគ្រប់គ្រងរបស់ជនជាតិចិនដែលកំពុងតែធ្វើការសាងសង់ ទើបខាងសមត្ថកិច្ចបានទាក់ទងទៅខាងក្រុមហ៊ុន ដើម្បីចុះមកធ្វើការដោះស្រាយជាមួយជនបង្កព្រោះតែសួនច្បារពុះចែកទ្រូងផ្លូវនេះគឺមិនទាន់កាត់ចូលជាសម្បត្តិរដ្ឋនៅឡើយទើបសមត្ថកិច្ចបានឲ្យខាងភាគីបង្កដោះស្រាយជាមួយនឹងភាគីជនជាតិចិន ដើម្បីអោយវាចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ៕
ដោយ៖ ភារ៉ា