រថយន្តម៉ាក PRADO បើកថយក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូម៉ាកស៊ុយសាគីឡែត បើកមកពីក្រោយ បុកពេញទំហឹង បណ្ដាលឲ្យនារីវ័យដួលសន្លប់ស្តូកស្តឹង
-

ភ្នំពេញ៖ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨  បុរសម្នាក់រួមដំណើរ និងនារីពីរនាក់បើករថយន្តមួយគ្រឿង បានបត់ឆ្វេងត្រលប់ក្រោយលឿនពេក បានបើកបុកចំហៀងខាងក្រោយ ដួលបោកនិងសួនចែកផ្លូវរងរបួសធ្ងន់។ ដែលហេតុការណ៍នេះបាននៅចំណុចស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ Aចំនុចជិតសាលាបឋមសិក្សា ព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជោយចង្វា។


បើតាមសម្តីរបស់សមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុគេឃើញបុរសម្នាករួមដំណើរនិងនារីពីរនាក់ បើករថយន្ត ម៉ាកPRADO ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2B-2166 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើ បានបត់ឆ្វេងត្រលប់ក្រោយលឿនពេក ត្រូវម៉ូតូស៊ុយសាគីឡែតពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ1FB-5254 ជិះស្របគ្នាជ្រុលទៅបុកចំហៀងក្រោយខាងឆ្វេងពេញទំហឹង បោកនិងសួនរងរបួសសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។


ក្រោយកើតហេតុ រថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវ ហើយព្យាមយាមបើករត់ ត្រូវកម្លាំងសមត្ថកិច្ចដេញតាមពីក្រោយ និងបោះដៃតាមវិទ្យុទាក់ទង រហូតដល់ចំណុចគល់ស្ពានប៉េឡេ​ ត្រើយខាងកើត ទើបឃាត់បានទាំងរថយន្តនិងអ្នកបើកបរតែម្ដង។


បច្ចុប្បន្នសមត្ថកិច្ចទាក់ទងជំនាញ មកវាស់វែង យករថយន្តបង្កនិងម៉ូតូ រងគ្រោះទៅការិយាល័យចរាចរណ៍ជើងគោក រងចាំដោះស្រាយតាមផ្លូវច្បាប់៕



ដោយ៖ ភារ៉ា