មិនធម្មតាមែន! ពីមនុស្សទម្ងន់យក្ស ប្រែមកជាមនុស្សទម្ងន់ធម្មតា ដោយសារតែ...
-

ជម្ងឺលើសទម្ងន់ពិតណាស់ជាបញ្ហាមួយដែលប្រជាជននៅលើពិភពលោកកំពុងតែជួបប្រទះ លើសទម្ងន់ពិតជាធ្វើអោយយើងពិបាកក្នុងការរស់នៅខ្លាំងណាស់ ព្រោះតែទម្ងន់មិនប្រក្រដីបណ្ដាលអោយសុខភាពរបស់យើងមានការទ្រុឌទ្រោម និងមានជម្ងឺជាច្រើនមុខ ច្រើនប្រភេទអាចមកយាយីលើសារពាង្គការយរបស់យើងបានយ៉ាងងាយថែមទៀតផង។

ត្រឡប់មកមើលរូបភាពទាំងប៉ុន្មានសន្លឹករបស់តារាល្បីៗ ដែលមានគីឡូធ្ងន់ ឬអាចនិយាយបានថាពួកគាត់ពីមុនធ្លាប់លើសទម្ងន់ក៏ថាបាន ក្រោយពីបានសិក្សាយល់ដឹងពីរបបអាហារ និងការធ្វើលំហាត់ប្រាណរួចមកអ្វីៗគ្រប់យ៉ាងបានធ្វើអោយពួកគាត់មានការផ្លាស់ប្ដូរជាខ្លាំង។ 

នៅពីក្រោយអាថ៏កំបាំងដែលអាចធ្វើអោយពួកគាត់មានការផ្លាស់ប្ដូររហូតដល់ថ្នាក់នេះ គឺមកពីការប្រើប្រាស់របបអាហារត្រឹមត្រូវតាមក្បួនពេទ្យ និងចំណុចពិសេសម្យ៉ាងទៀតនោះគឺការព្យាយាមធ្វើលំហាត់ប្រាណបានទៀងទាត់ជាប្រចាំថ្ងៃ។ បើស្រឡាញ់សុខភាព អ្នកត្រូវតែគិតគូពីរបបអាហារ និងការធ្វើលំហាត់ប្រាណអោយបានជាប្រចាំ។ សូមទស្សនារូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ៖