ជីវិតរបស់យើងម្នាក់ៗរស់នៅប្រចាំថ្ងៃតែងតែមានតម្រូវការ ដើម្បីជីវិតរស់រាន្ដបន្តទៅមុខទៀត។ ទាំងនេះគឺជាទម្លាប់របស់មនុស្សយើងម្នាក់ៗជាប្រចាំថ្ងៃគឺ ងើបពីព្រឹកត្រូវការសំអាតខ្លួនប្រាណ រៀបចំកាយយានិងចរយាត្រាទៅកកាយធរណីខិតខំរកស៊ីចិញ្ចិមជីិវិត ពេលព្រលបចូលផ្ទះជួបជុំគ្រួសារ ទាំងនេះគឺជាទម្លាប់ជាប្រចាំរបស់មនុស្សម្នាក់ៗ។
តើអ្នកធ្លាប់គិតដែរ ឬទេថាចង់បានអ្វីជាងគេក្នុងឆាកជីវិតនេះ? តើអ្នកចង់បានមាស ប្រាក់ ផ្ទះ និងឡានទំនើបដែរ ឬទេ? ប្រាកដណាស់ចម្លើយគឺ ខ្ញុំត្រូវការ! តោះសាកល្បងវិភាគទាំងអស់គ្នា៖
មនុស្សរស់នៅ ដេីម្បីបំពេញតំរូវការ <<<ធាតុ៤៖ ទឹក, ដី, ភ្លេីង & ខ្យល់>>>៖
- ទឹក៖ ត្រូវការញាំទឹក ដេីម្បីបំបាត់ការស្រេក...
- ដី៖ ត្រូវការបរិភោគអាហារ ដេីម្បីបំបាត់ការឃ្លាន...
- ភ្លេីង៖ ត្រូវការ កំដៅ និង ពន្លឺពី ព្រះអាទិត្យ សមល្មម ដេីម្បីលូតលាស...
- ខ្យល់៖ ត្រូការខ្យល់ល្អបរិសុទ្ធ សំរាប់ដកដង្ហេីម ដេីម្បីទ្រទ្រង់សារពាង្គកាយ...
ជាក់ស្ដែងណាស់មនុស្សមួយចំនួន នៅតែមិនចេះឆ្អែតឆ្អន់... ចង់បានហេីយចង់បានទៀត... លេីសពីតំរូវការ មិនចេះចែករំលែកអោយមនុស្សដូចគ្នា រស់... មិនត្រឹមតែមិនចេះឆ្អែតឆ្អន់ប៉ុណ្ណឹង ថែមទាំងដល់ថ្នាក់ បំផ្លាញសុខភាពមនុស្សសញ្ជាតិ បំផ្លាញធម្មជាតិ និង បំផ្លាញផែនដី ដេីម្បីបំពេញ <<<តំរូវការ និង មហិច្ឆតា>>> របស់ខ្លួន។ សូមក្រឡេកមើលរូបភាពប៉ុន្មានសន្លឹកខាងក្រោម ដើម្បីស្វែងយល់ពីអត្ថន័យ និងតថភាពជាក់ស្ដែង៖