គេថាល្វាល្អតែក្រៅ តែល្វាជាឱសថព្យាបាលជំងឺតាំងពីឫស រហូតដល់ចុងស្លឹក ជាពិសេសចំពោះស្ត្រី !
ណារ៉ា
-

មិននឹកស្មានថា ល្វា ជាឱសថព្យាបាលជំងឺតាំងពីឫស រហូតដល់ចុងស្លឹក

ជួយព្យាបាលស្រ្តីឆ្លងទន្លេអត់ទឹកដោះ គ្រួសក្នុងថង់ប្រមាត់

រដូវមកមិនទៀង មុខមានមុនក្រហមៗ គ្រុនចាញ់ ហឺត

ជួយចែកគ្នាដឹងផង!

ការព្យាបាល៖

-យកផ្លែខ្ចី និងស្លឹកខ្ចីធ្វើជាអន្លក់ ឲ្យចេញទឹកដោះច្រើន ព្យាបាលរាគ

-ស្លឹកព្យាបាលឈឺឆ្អឹងឆ្អែង គ្រុនចាញ់ ស្រ្តីឆ្លងទន្លេអត់ទឹកដោះ

-ជ័រ លាយជាមួយកំបោរលាបពីក្រៅរមាស់កើតអាត់ បូស ព្យាបាលរលាក

-ឫសព្យាបាលរាគមួល

-ជ័រ របស់ឫសព្យាបាលទឹកនោមផ្អែម

-ស្លឹក ជាម្សៅលាយទឹកឃ្មុំព្យាបាលជំងឺប្រមាត់

ផ្លែ ព្យាបាលរដូវមកមិនទៀង

-ជ័រ បន្សាបការពុល និងពស់ចឹក បើឈឺក្បាលគេយកជ័រលាបលើក្រដាសបិតសៀតផ្កាសងខាង

-រលាក គេយកជ័រលាយជាមួយផ្នែកសនៃពងមាន់ លាបលើក្រដាសបិតកន្លែងរលាក

-កូនក្មេងរមាស់យកស្លឹកខ្ចីបុកបិតលើរបាស់

-មុខមានមុនក្រហមៗ យកស្លឹកដែលមានដង្កូវ ដាំទឹកឆ្ពុងរាល់ថ្ងៃ

-យកផ្លែល្វា + ផ្លែខ្នុរខ្ចី ហាន់ឲ្យតូចដាំជាបបរជាមួយបាយដំណើបជួយឲ្យមានទឹកដោះ

-គ្រុនចាញ់យកស្លឹកដែលជ្រុះធ្លាក់ក្នុងភក់រើលាងឲ្យស្អាតហាលឲ្យស្ងួតហាន់ល្អិតៗលីងឲ្យឈ្ងុយចំនួន១០០ក្រាម ដាំទឹក១លីត្រផឹកព្រឹកល្ងាចរហូតបាន៥ថ្ងៃ

-ជ័រលាយជាមួយទឹកឃ្មុំផឹកមុនចូលដេកព្យាបាលហឺត។

-ផ្លែល្វាខ្ចីៗគេក៏អាចយកមកជ្រក់ញ៉ាំដូចជាត្រសក់បានដែរ។

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ក្រសួងសុខាភិបាល

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។សូមរក្សារទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត។

-អត្ថបទដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH